郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បទវិភាគ៖ប្រទេសចិនបៃតងនឹងលើកកម្ពស់សោភណភាពអរិយធម៌អេកូឡូស៊ីនៅទូទាំងពិភពលោក

2019-10-07 16:00:31 cri

      ថ្ងៃទី​៧ ខែ​តុលា​ អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចេញ​ផ្សាយ​បទ​អត្ថាធិប្បាយ​ក្រោម​ចំណង​ជើង​ថា “​ប្រទេស​ចិន​បៃតង​នឹង​លើក​កម្ពស់​​សោភណភាពអរិយធម៌អេកូឡូស៊ី​​នៅទូទាំង​ពិភពលោក”​ ។

      អត្ថបទ​មួយ​នេះ​បាន​លើក​ឡើង​ថា ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៧ ​បរិមាណ​​ដាំដុះ​ដើម​ឈើ​បន្ថែម​របស់​ប្រទេស​ចិន​លើស​ពី​១ភាគ​៤ នៃ​បរិមាណសរុប​នៃ​ការ​ដាំ​ដុះ​ដើម​ឈើ​​នៅ​លើ​ពិភពលោក ដែល​ស្ថិត​ក្នុង​​លំដាប់​ទី​មួយ​លើ​សកលលោក ។ ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផល​ជាក់​ស្តែង​ក្នុង​ការ​កែ​លម្អ​អេកូ-បរិស្ថាន​និង​​សម្រេច​ការ​អភិវឌ្ឍ​បៃតង សមិទ្ធផល​ទាំង​នេះ​មិន​អាច​ឃ្លាត​ពី​ការ​​គ្រោង​ផែនការ​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ និង​ការ​បង្កើន​កម្លាំង​ត្រួត​ពិនិត្យ​​​ បង្ការ​និង​គ្រប់​គ្រង​លើ​វិស័យ​ការ​ពារ​បរិស្ថាន​ពីសំណាក់​រដ្ឋាភិបាល​នោះ​ទេ ហើយ​ក៏​អាស្រ័យ​ដោយ​ការ​ចូល​រួម​ជួយ​ថែ​រក្សា​បរិស្ថាន​ពី​សំណាក់​ប្រជាជន​ទូទៅផង​ដែរ ។

      អត្ថបទ​មួយ​នេះ​បាន​គូស​បញ្ជាក់​ថា ​​បម្រែ​បម្រួល​អាកាសធាតុ​ជា​បញ្ហា​ប្រឈម​រួម​របស់​មនុស្សជាតិ កិច្ច​កសាងអរិយធម៌អេកូឡូស៊ី​​ត្រូវ​ការ​ការ​ចូល​រួម​ពី​ពិភពលោក​ទាំង​មូល ។ ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ប្រតិបតិ្តការ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ ប្រទេស​ចិន​បាន​ថ្លែង​យ៉ាង​ច្បាស់​ថា នឹង​យក​ចិត្តទុក​ដាក់អនុវត្ត​នូវ​ករណីយកិច្ច​មាន​ចែង​ក្នុង​​ “​អនុសញ្ញា​សី្តពី​បម្រែ​បម្រួល​អាកាសធាតុ​ក្នុង​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ​ ” និង​ “​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស” ព្រម​ជា​មួយ​គ្នា​នេះ​ក៏​បានគូស​បញ្ជាក់​ថា ការ​ទប់​ទល់នឹង​បម្រែ​បម្រួល​អាកាស​ធាតុ​ត្រូវ​ប្រកាន់​ខ្ជាប់​ពហុភាគី​និយម និង​គោរព​តាម​គោលការណ៍​មូលដ្ឋាន ដូច​ជា​ “​រួម​គ្នា​រ៉ាប់​រង​បន្ទុក​ដែល​មាន​ភាព​ខុស​គ្នា ” ជា​ដើម ។ ប្រការ​នេះ​ជាការ​លើក​​ពាក្យ​សន្យា​យ៉ាង​ច្បាស់​ម្តង​ទៀត​របស់​ប្រទេស​ចិន​ចំពោះ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ទប់​ទល់​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ ដោយ​បាន​អធិប្បាយ​ពី​គំនិត​ផ្តួច​ផ្តើម​អំពី​ការ​អភិបាល​កិច្ច​​បរិស្ថាន​នៅលើ​​ពិភពលោក​ទាំង​មូល បាន​បង្ហាញ​ពី​ការ​បេ្តជ្ញា​ចិត្ត​​និង​ទំនួល​ខុស​ត្រូវ​របស់​ប្រទេស​ចិន​ដែល​ជា​ប្រទេ​សធំ​ដែល​មាន​ភាព​ទទួល​ខុស​ត្រូវ ។ ប្រទេស​ចិន​នឹង​ក្លាយ​ជា​អ្នក​ចូលរួម អ្នក​រួម​ចំណែក​និង​អ្នក​ណែនាំ​ដ៏​សំខាន់​ក្នុង​កិច្ច​កសាងអរិយធម៌អេកូឡូស៊ី​​នៅ​ទូទាំង​ពិភពលោក ៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()