翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បទវិភាគ៖ ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាជាកម្លាំងចលករមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិន

2019-10-06 17:01:47 cri

图片默认标题_fororder_微信图片_20191006165607

      ថ្ងៃទី ៦ ខែ​តុលា ឆ្នាំ​ ២០១៩ អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចេញ​ផ្សាយបទ​អត្ថាធិប្បាយ​ក្រោម​ចំណង​ជើង​ថា «ការ​ច្នៃប្រឌិត​ថ្មី​ខាង​បច្ចេកវិទ្យា​ជា​កម្លាំង​ចលករ​មិន​ចេះ​រីង​ស្ងួត​​សម្រាប់ការអភិវឌ្ឍ​របស់ប្រទេសចិន​» ។

      អត្ថបទ​មួយ​នេះ​បាន​បង្ហាញថា ការ​ច្នៃប្រឌិតថ្មី​ជា​ទេពកោសល្យយ៉ាង​លេច​ធ្លោ​​របស់ជនជាតិចិន​ ហើយ​ក៏​ជា​កម្លាំង​ចលករ​មិន​ចេះ​រីងស្ងួត​​សម្រាប់​ការ​វិវឌ្ឍ​រីក​ចម្រើន​របស់ប្រទេសចិន​ដែរ ។ រដ្ឋាភិបាល​ចិន​បាន​ចាត់ទុក​បំណង​ប្រាថ្នា​អំពី​ជីវភាពរស់នៅដ៏​ល្អ​បវរ​របស់ប្រជាជន​ជា​គន្លឹះ​​សម្រាប់​ជំរុញ​ការ​ច្នៃប្រឌិត​ថ្មី​ផ្នែកបច្ចេកវិទ្យា​ ប្រកាន់​ខ្ជាប់​​ការ​ជំរុញ​ការ​ច្នៃប្រឌិត​ថ្មី​តាម​តម្រូវការ​នៃ​ទីផ្សារ​ ជំរុញ​ដោយ​ឥត​ឈប់​ឈរ​ឱ្យ​សហគ្រាស​ក្លាយ​ទៅជា​តួអង្គ​សំខាន់​នៃ​ការ​ច្នៃប្រឌិត​ថ្មី​ផ្នែក​​បច្ចេកវិទ្យា​ ដើម្បី​រិះ​រក​វិធីសាស្រ្ត​​ថ្មី​​សម្រាប់​ការ​អភិវឌ្ឍ​តាមទម្រង់​​ច្នៃប្រឌិតថ្មី​​ ពោលគឺ​វិវឌ្ឍ​​​ធនធាន​មនុស្ស​មាន​សមត្ថភាព​​ខ្លាំង​ក្លា បច្ចេកវិទ្យា​ខ្លាំង​ក្លា ទៅ​ដល់​ដំណាក់កាល​​ឧស្សាហកម្ម​ខ្លាំង​ក្លា ​សេដ្ឋកិច្ច​ខ្លាំង​ក្លា និង​ប្រទេសជាតិ​ខ្លាំង​ក្លា​ ។ ស្រប​នឹង​​ពេល​ធ្វើ​ការ​ច្នៃប្រឌិត​ថ្មី​ដោយ​ម្ចាស់​ការ​ ប្រទេស​ចិន​ក៏​បាន​ឆ្លង​តាម​រយៈ​កិច្ចសហប្រតិបត្តិការ​ផ្នែកបច្ចេកវិទ្យា​អន្តរជាតិដែល​ឈរ​លើ​មូលដ្ឋាន​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅ​មក​និង​ឈ្នះ​-​ឈ្នះ​ ដើម្បី​រួម​ចំណែក​យ៉ាង​លេច​ធ្លោ​សម្រាប់​​ការ​ដោះស្រាយ​បញ្ហា​ដែល​មនុស្សជាតិ​បាននិង​កំពុង​ប្រឈម​ទៀត​ផង​ ។

      អត្ថបទមួយ​នេះ​បាន​គូស​បញ្ជាក់ទៀត​ថា ​ប្រទេសចិន​​មាន​សក្តានុពល​យ៉ាង​ធំ​ធេង​លើ​វិស័យ​នវានុវត្តន៍​ ។ នៅ​ពេល​អនាគត​ ប្រទេស​ចិន​នឹង​ដើរ​តាម​និន្នាការ​អភិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ជាសកល​ ដើម្បី​សម្របខ្លួន​ទៅ​នឹង​បណ្តាញ​ច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេកវិទ្យា​ជា​សកល​ ចូលរួម​យ៉ាង​ស៊ី​ជម្រៅ​ក្នុង​ការ​ធ្វើ​អភិបាល​​បច្ចេកវិទ្យា​ជាសកល​ ខិត​ខំ​ក្លាយ​​ទៅជា​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត​ដ៏​សំខាន់​និង​ប្រទេស​ខ្លាំង​ក្លា​ផ្នែក​​ច្នៃប្រឌិតថ្មី​លើ​ពិភពលោក ហើយ​ទន្ទឹម​នឹង​ពេល​​សម្រេច​ការវិវឌ្ឍ​រីក​ចម្រើន​របស់​​ខ្លួន ក៏​នឹង​ផ្តល់ផល​ប្រយោជន៍​ដល់​ប្រទេស​និង​ប្រជាជន​​កាន់​តែ​ច្រើន​លើ​ពិភពលោក​ផង​ដែរ​ ៕

អ្នកបកប្រែ:翟茜茜

ពិភាក្សា()