翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សំណង់ធារាសាស្រ្តទីមួយរបស់ប្រទេសចិន

2019-10-04 17:11:32 cri

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500049%5c1%5c9500049_1_1_81d5e12f-71eb-4c63-817c-62e037205691

      ក្នុងអំឡុង​ពេល ៣០០ ឆ្នាំ​ មុន​ពេល​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ទំនប់​ទឹក​ទន្លេ​ជីងជាំង​បាន​បាក់​រលំ​ចំនួន ៣៤ លើក​ ។ នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ១៩៥២ ​សំណង់​ធារាសាស្រ្ត​សម្រាប់ចាត់​ចែង​​ទឹក​ជំនន់​នៃ​ទន្លេ​ជីងជាំងបាន​ចាប់​ផ្តើម​សាងសង់​ ។  យោធិន​និង​ប្រជាពលរដ្ឋ​ជាង ៣០ ម៉ឺន​នាក់បានបញ្ចប់​ការ​​សាងសង់​ដំណាក់កាល​ទី ១ នៃ​សំណង់​មួយ​នេះដោយ​​ចំណាយពេល​​តែ​ ៧៥ ថ្ងៃ​​ប៉ុណ្ណោះ​ ។ ខែ​កក្កដា ឆ្នាំ ១៩៥៤ នៅតាម​ដង​​ទន្លេ​យ៉ង់សេ​ បាន​កើត​​គ្រោះ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​ដែល​កម្រមាន​ក្នុង​រយៈពេល​ ១០០ ឆ្នាំ ទំនប់​ទឹក​ទន្លេ​យ៉ង់សេ​បានបើក​ទ្វា​ទឹក​ ៣ លើក​ដើម្បីចាត់​ចែង​​ទឹក​ជំនន់​ ។ ទំនប់​​មួយ​នេះ​ជា​សំណង់​ធារាសាស្រ្ត​បង្ការ​ទឹក​ជំនន់​​ធំជាង​គេ​​​ក្រោយ​ពី​បង្កើត​សាធារណរដ្ឋប្រជាមានិតចិន​ ដែល​បាន​ដើរ​តួនាទី​សំខាន់​ក្នុងការ​ការពារ​សុវត្ថិភាព​របស់​ប្រជាជន​ក្នុង​តំបន់​ ។

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500049%5c1%5c9500049_1_1_0c8edac0-29da-4849-a5bb-a559e9771107

    ជាង​នេះ​ទៅ​ទៀត ឆ្នាំ ១៩៦១ ទំនប់​សានមិនស្យ៊ានៃ​​ទន្លេ​លឿង​ប្រទេសចិន​បាន​សាង​សង់​​រួច​រាល់​ ។ ឆ្នាំ ២០១៤ បាន​បញ្ចប់​ការ​សាងសង់​​នូវ​សំណង់​ធារាសាស្រ្តទ្រង់​ទ្រាយ​ធំ​ជា​ច្រើន​ទៀត​នៃ​គម្រោង​ដំណាក់កាល​ទី​ ១ នៃ​ប្រព័ន្ធ​បង្ហូរ​ទឹក​ពី​តំបន់​ខាង​ត្បូង​ទៅ​ខាង​ជើង​របស់ប្រទេសចិន​ ដែល​បាន​រួម​ចំណែក​សំខាន់​​ក្នុង​ការ​បង្ការ​ទឹក​ជំនន់​ ផ្សាយ​អគ្គិសនី លើក​កម្ពស់​ការងារ​ចាត់​ចែង​ធនធាន​ទឹក​ ព្រមនិង​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ជាដើម ៕

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500049%5c1%5c9500049_1_1_95ba2988-9136-43ff-a3e2-a6e4171315c3

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស