翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ភ្នែកមេឃានៃប្រទេសចិន

2019-10-04 17:16:02 cri

图片默认标题_fororder_微信图片_20191004171417

    កាល​ពី​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៦ ​កែវ​ពង្រីក​កម្លាំង​វាស់ស្ទង់​៥រយ​ម៉ែត្រ Aperture Spherical ត្រូវ​គេ​ហៅ​កាត់ថា ​FASTដែលសាងសង់​ឡើង​ដោយ​ស្ថាប័ន​ជាតិ​ស្តីពី​ការ​សង្កេត​និងការសិក្សាតារាសាស្ត្រនៃ​បណ្ឌិត្យ​សភា​វិទ្យា​សាស្ត្រ​ចិន​បាន​បញ្ចប់​ជា​ស្ថាពរ​ដែលស្ថិត​នៅ​ប្រជុំ​ភ្នំ​ក្នុង​ស្រុកPingtangខេត្តGuizhou។កែវ​ពង្រីក​នេះ​មាន​មុខកាត់​៥រយ​ម៉ែត្រ ​និង​កម្ពស់​ខុស​គ្នា​១៧៣ម៉ែត្រ​ ​ផ្ទៃ​ឆ្លុះបញ្ចាំង​មាន​ទំហំ​ស្មើ​នឹង​ទីលាន​បាល់ទាត់​ចំនួន​៣០​កន្លែង​។វា​ត្រូវ​បាន​សាងសង់​អស់​រយៈ​ពេល​២២​ឆ្នាំ​ហើយ​ត្រូវ​បាន​គេ​ឱ្យ​រហសហសនាម​ថា ភ្នែក​មេឃា​នៃ​ប្រទេស​ចិន។

图片默认标题_fororder_微信图片_20191004171425

​​​​      ភ្នែក​មេឃា​នៃ​ប្រទេស​ចិន​ជា​កែវ​ពង្រីក​វិទ្យុ​ដេល​មាន​អង្កត់​ផ្ចិត​វែង​ជាងគេ​និង​ប្រតិកម្ម​រហ័ស​ជាង​គេ​លើ​ពិភពលោក ​ដោយសារ​មាន​លក្ខណៈពិសេស​វា​អាច​ចាប់​យក​រូបភាព​បានច្បាស់​ជាងគេ​បំផុត​ដូច្នេះ​កែវ​ពង្រីក​នេះ​អាច​ចាប់​យក​ព័ត៌មាន​អាថ៍​កំបាំងនៅ​ក្នុង​អវកាស។

图片默认标题_fororder_微信图片_20191004171428

      ការ​ស្វែង​យល់​ពី​ការ​បង្កើត​និង​ការ​វិវឌ្ឍ​នៃ​ប្រព័ន្ធ​អវកាស​គឺ​ជា​ក្តីបំណង​របស់​តារាវិទូ។​បន្ទាប់​ពី​បញ្ចប់​ការ​សាងសង់​រួច​រយៈ​ពេល​៣ឆ្នាំ​មក ​ភ្នែក​មេឃា​នៃ​ប្រទេស​ចិនបាន​រក​ឃើញ​ដួង​តារា​ថ្មី​ចំនួន​៩៣​ ​ហើយ​គោលដៅ​ស្តីពី​ការ​ស្វែង​រក​អរិយធម៌​ក្នុងអវកាសនិង​វិទ្យាសាស្រ្ត​ផ្សេង​ក៏​ត្រូវ​សម្រេច​បាន​ជា​បន្តបន្ទាប់។​

图片默认标题_fororder_微信图片_20191004171422

អ្នកបកប្រែ:翟茜茜

ពិភាក្សា()