翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បំពង់ដែកថែបគ្មានតំណ

2019-10-04 17:13:47 cri

图片默认标题_fororder___172.100.100.3_temp_9500049_1_9500049_1_1_4026709c-6ac0-4823-91a7-d672e7164b11

图片默认标题_fororder___172.100.100.3_temp_9500049_1_9500049_1_1_1946640b-9791-48f6-99d5-0737762fa18d

图片默认标题_fororder___172.100.100.3_temp_9500049_1_9500049_1_1_ba66092c-3fc6-4dea-8475-d4b6b7b7ab6a

      បំពង់​ដែក​ថែប​គ្មាន​តំណ​ត្រូ​វគេហៅ​​ថា​ជា​សរសៃឈាម​នៃ​ឧស្សាហកម្ម​ ជា​សម្ភារៈ​ដើម​ដ៏​សំខាន់​សម្រាប់​កិច្ច​កសាងខាង​​ឧស្សាហកម្ម​និង​ការការពារជាតិ​ ។ ពេល​​សាធារណរដ្ឋ​ប្រជាមានិត​ចិនទើប​បង្កើត​ឡើង​​ ការ​ប្រើ​ប្រាស់​បំពង់​ដែក​ថែប​គ្មាន​តំណត្រូវ​​ពឹង​​លើ​ការ​នាំចូលពី​បរទេស ។ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ១៩៥៣ រោងចក្រ​ផលិត​បំពង់​ដែកថែប​គ្មាន​តំណ​ក្រុង​អានកាំង​ប្រទេសចិនផលិត​បាន​​បំពង់​ដែកថែប​គ្មាន​តំណដំបូង​បង្អស់​រ​បស់ប្រទេសចិន​ ។

图片默认标题_fororder___172.100.100.3_temp_9500049_1_9500049_1_1_c55eb7bf-e849-4d88-8c25-0a6d4616b840

图片默认标题_fororder___172.100.100.3_temp_9500049_1_9500049_1_1_f0894def-6dc7-4ced-a06d-9c7e984b5d33

图片默认标题_fororder___172.100.100.3_temp_9500049_1_9500049_1_6016_11b8176d-5a57-4188-a7c5-fb14ebe648ab

     ក្រោយពី​នោះ​ ឧស្សាហកម្ម​ដែកថែប​របស់សាធារណរដ្ឋប្រជាមានិត​ចិន​បាន​វិវឌ្ឍរីក​ចម្រើន​បែប​​លោតផ្លោះ​ ។ ឆ្នាំ ១៩៦៣ ប្រទេសចិន​ផលិតបានបន្ទះ​​ក្តារ​ដែកថែប​សម្រាប់​សាងសង់​ស្ពាន​ដែលមានភាពធន់​ជា​លើក​​​ទី​មួយ​ ។ ឆ្នាំ ១៩៩៦ បរិមាណផលិត​ដែក​ថែប​របស់ប្រទេសចិន​​​លើស​ពី ១០លាន​តោន ដែល​​​ក្លាយ​ទៅជា​ប្រទេស​ធំ​ទីមួយ​ក្នុងវិស័យ​ផលិត​ដែក​ថែប​លើ​ពិភពលោក​ ។ ឆ្នាំ ២០០៥ ប្រទេសចិន​​​ផលិតបាន​ជា​លើក​ទី​មួយ​​នូវ​​​ដែកថែប​សម្រាប់សង់ផ្លូវ​​រទេះ​ភ្លើង​ល្បឿន​លឿន​ដែល​មាន​ល្បឿន​ ៣៥០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​​ ។ ឆ្នាំ ២០១៨ ក្រុមហ៊ុន​ផលិត​ដែកថែប​ធំៗរបស់ប្រទេសចិន​បាន​ជាប់​ក្នុង​តារាង​​ក្រុម​ហ៊ុន​លំដាប់​កំពូល​ទាំង ៥០០ លើ​ពិភពលោក​។ បច្ចុប្បន្ន​ ប្រទេសចិន​​ផលិតបាន​​ដែក​ថែប​ចំនួនជាង​ ៩ ទ្រី​លាន​តោន​ក្នុង​មួយឆ្នាំ​​ ត្រូវ​ជា​ ៥០ %​នៃ​បរិមាណ​ផលិត​ដែកថែបលើ​​ពិភពលោក ៕

 

 

 

 

 

 

 

អ្នកបកប្រែ:翟茜茜

ពិភាក្សា()