翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងសង្គមចិនថ្លែងថា នឹងព្យាយាមធ្វើការងាររបស់ខ្លួនឱ្យបានល្អ ដើម្បីខិតខំតស៊ូសម្រេចសុបិនចិនស្តីពីការស្តារវិបុលភាពដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ

2019-10-03 16:29:02 cri

       ​​​សុន្ទរកថា​របស់​លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិន​ដែល​បាន​ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​គម្រប់​ ៧០ ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៩ បាន​ទទួល​​ការ​ចាប់​អារម្មណ៍​និង​ប្រតិកម្មតប​​យ៉ាង​ខ្លាំង​ពី​សំណាក់​ឥស្សរជន​គ្រប់​​មជ្ឈដ្ឋានក្នុង​សង្គមចិន​ ដោយ​បាននាំ​គ្នា​​ថ្លែង​​ថា នឹងព្យាយាម​ធ្វើ​ការងាររបស់​​ខ្លួន​ឱ្យ​បាន​ល្អ​ ដើម្បី​ខិត​ខំតស៊ូ​​សម្រេច​សុបិន​ចិន​​ស្តីពី​ការ​ស្តារ​ភាព​រុង​រឿង​និង​វិបុលភាព​ដ៏​មហិមា​របស់​​ប្រជាជាតិ​ចិន​​​ឡើង​វិញ ។ 

       លោកបណ្ឌិត​​Zhong Nanshan សមាជិក​នៃ​បណ្ឌិត្យ​សភា​ស្ថាបត្យកម្ម​​ចិន​ និង​ជា​អ្នក​ជំនាញ​ល្បី​ឈ្មោះ​ខាង​ការ​ព្យាបាល​ជំងឺផ្លូវ​ដង្ហើម​បាន​ថ្លែង​ថា បំណង​ប្រាថ្នា​ធំ​ជាង​គេ​របស់​លោក​គឺ​រំពឹង​​ថា​ ប្រទេសចិនអាច​ធ្វើ​ការ​កែ​ទម្រង់​និង​បើក​ចំហ​ជា​បន្ត​ទៀត ព្រមនិង​បំផុស​ភាព​សកម្ម​របស់​ប្រជាជន​ថែមទៀត ។

      លោក​Li Wanjun ​ជា​កម្មករ​នៃ​សហគ្រាសផលិត​រទេះ​ភ្លើង​ល្បឿន​លឿនបាន​ថ្លែង​ថា លោក​នឹង​បន្ត​ខិត​ខំ​ផលិត​ផលិតផលដែល​មាន​គុណភាព​​កាន់​តែខ្ពស់​​ថែមទៀត​ ។ 

      លោក​Shi Yongle  ​ជា​បុគ្គលិក​ការងារ​ខាង​អវកាស​ចិន​បាន​ថ្លែង​ថា ក្នុង​នាម​ជា​បុគ្គលិក​ការងារ​ខាង​អវកាស​ យើង​ខ្ញុំនឹង​ប្រកាន់​ខ្ជាប់​ការ​​អនុវត្ត​តាម​ស្មារតី​អវកាស​ រួម​ចំណែក​ចំពោះ​បុព្វហេតុ​អវកាស​​របស់​ប្រទេសចិន​​ សំដៅ​សម្រេច​សុបិន​ដ៏​មហិមា​របស់ប្រទេសចិន​ ​៕

អ្នកបកប្រែ:翟茜茜

ពិភាក្សា()