孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅក្រុងប៉េកាំង លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះ

2019-10-01 09:38:08 cri

图片默认标题_fororder_9150156

图片默认标题_fororder_62516505

    យប់​ថ្ងៃទី​៣០​ខែកញ្ញា ​ពិធី​បដិសណ្ឋារកិច្ច​អបអរសាទរ​ខួប​ទី​៧០​នៃ​ការ​បង្កើត​សា​ធា​រណ​​រដ្ឋ​ប្រជាមានិតចិន​បាន​ប្រារព្ធ​ធ្វើ​យ៉ាង​ឧឡារិក​នៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េកាំង។​ ​លោក​ស៊ីជីនភីង ​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋ​ចិន​​​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សណ្ឋារ​កិច្ច​ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ដោយ​បាន​បញ្ជាក់​ថា ក្នុង​ដំណើរ​កសាង​សង្គម​​និយាយ​ថ្មី​យើង​ត្រូវ​ជ្រោង​ទង់​សាមគ្គីភាព រួម​សាមគ្គី​គ្នា​ឲ្យ​បាន​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​​​ក្រោម​ការ​ដឹកនាំរបស់​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ពង្រឹង​និង​ពង្រីក​មហា​សាមគ្គីភាព​នៃ​ប្រជា​ជន​​គ្រប់​ជនជាតិ​ទូទាំង​ប្រទេស ​បង្កើន​មហា​សាមគ្គីភាព​នៃ​កុលបុត្រកុលធីតា​ចិន​ទាំង​ជាតិ​​​និង​អន្តរជាតិ​ក៏​ដូច​ជា​បង្កើន​មហា​សាមគ្គីភាព​នៃ​​គ្រប់​គណបក្ស​​​គ្រប់​ក្រុម​សង្គម​គ្រប់​ជន​​ជាត ​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​ដើម្បី​រក្សា​ទំនាក់​ទំនង​យ៉ាង​ស្អិត​ល្មួត​រវាង​បក្ស​កុម្មុយនិស្ត​ចិន​​​​​​និង​ប្រជាជន​ខិត​ខំ​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​ស្មារតី​ស្នេហា​ជាតិ ​ក្នុងន័យ​ប្រមូល​ផ្តុំ​បង្កើត​ជា​កម្លាំង​ដ៏ខ្លាំង​ក្លា​សម្រាប់​ជំរុញ​ការ​ស្តារភាព​រុង​រឿង​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន។

    ព្រះករុណា ​ព្រះបាទ​សម្តេច ​ព្រះបរមនាថ ​នរោត្តម​សីហមុនី ​ព្រះមហាក្សត្រ​នៃ​កម្ពុជា​និង​សម្តេច​ព្រះមហា​វីរៈក្សត្រី​ ​នរោត្តម ​មុនីនាថ ​សីហនុ​ដែល​កំពុង​គង់​ប្រថាប់​នៅ​ក្រុង​​ប៉េកាំង​តំណាង​នៃ​ឥស្សរជន​ដែល​ទទួល​បាន​មេដាយ​មិត្តភាព​ ​ឥស្សរជន​ល្បី​ឈ្មោះ​អន្តរជាតិ ​អង្គទូត​នៃ​ប្រទេស​នានា​ប្រចាំ​នៅ​ប្រទេស​ចិន​​ព្រម​និង​តំណាង​នៃ​អង្គការ​អន្តរជាតិ​ប្រចាំ​នៅ​ប្រទេស​ចិន​ជាដើម​ក៏​បាន​អញ្ជើញ​ចូល​រួម​ពិធី​បដិសណ្ឋារកិច្ច​ផង​ដែរ៕

អ្នកបកប្រែ:孙玲玲

ពិភាក្សា()