徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងថ្លែងថា អនាគតនៃប្រទេសចិនមុខជានឹងកាន់តែភ្លឺស្វាងជាមិនខាន

2019-10-01 11:18:09 cri

图片默认标题_fororder_现场8

    ថ្ងៃទី ១ ខែតុលា លោកស៊ីជីនភីង មេដឹកនាំ​កំពូល​របស់​ប្រទេសចិន​បានថ្លែងថា ប្រទេសចិន​ពីអតីតកាល​បានចារ​ក្នុងសៀវភៅ​ប្រវត្តិសាស្ត្រ​នៃមនុស្សជាតិ​ទៅហើយ បច្ចុប្បន្នភាព​នៃប្រទេសចិន​កំពុង​បង្កបង្កើតឡើង​ដោយ​ប្រជាជន​រាប់ម៉ឺនរាប់លាន​នាក់ ហើយអនាគត​នៃប្រទេសចិន​មុខជា​នឹងកាន់តែ​ភ្លឺស្វាង​ជាមិនខាន ។

   ក្នុងពិធី​អបអរសាទរ​ខួបទី ៧០ ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន លោកស៊ីជីនភីង​បានអំពាវនាវឱ្យ​បក្សទាំងមូល កងទ័ព​ទាំងមូល ប្រជាជន​គ្រប់​ជនជាតិ​ទាំងអស់​រួមសាមគ្គីគ្នា​ឱ្យកាន់តែ​ស្អិតល្មួត ដើម្បី​បន្ត​ពង្រឹង​និង​អភិវឌ្ឍ​សាធារណរដ្ឋ​ប្រជាមានិតចិន​ឱ្យកាន់តេ​ល្អប្រសើរ បន្ត​ខិតខំ​តស៊ូ​ដើម្បី​សម្រេច​គោលដៅ​មួយសតវត្សរ៍​ចំនួន ២ ​និង​សម្រេច​សុបិនចិន​ដែល​ស្តារ​ភាពរុងរឿង​ដ៏មហិមា​របស់​ប្រជាជាតិចិន​ឡើងវិញ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស