徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

សាធារណរដ្ឋប្រជាមានិតចិនអបអរសាទរខួបទី ៧០ ឆ្នាំយ៉ាងឱឡារិក លោកស៊ីជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ប្រធានរដ្ឋ​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បានថ្លែង​សុន្ទរកថា​គន្លឹះ

2019-10-01 10:39:29 cri

图片默认标题_fororder_习大大讲话

    នៅព្រឹក​ថ្ងៃទី ១ ខែតុលា ពិធី​អបអរសាទរ​ខួបទី ៧០ ឆ្នាំ​នៃការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​បាន​ប្រារព្ធធ្វើ​យ៉ាងឱឡារិក​នៅទីលាន​ធានអានមិន​ក្រុងប៉េកាំង ។ លោកស៊ីជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ប្រធានរដ្ឋ​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បានថ្លែង​សុន្ទរកថា​គន្លឹះ ។

图片默认标题_fororder_习大大2

   នៅក្នុង​ពិធីនេះ​មានការ​រៀបចំធ្វើ​ការត្រួតពល​ដ៏ឱឡារិក នេះជា​ការបង្ហាញមុខ​ជាក្រុម​ជាលើកទី ១ ក្រោយពី​កងទ័ពចិន​ធ្វើ​កំណែទម្រង់ ដោយមាន​កម្លាំងទ័ព​ចូលរួម​សរុប​ប្រហែល ១៥០០០ នាក់ គឺជា​ពិធីត្រួតពល​មានទ្រង់ទ្រាយ​ធំបំផុត​ក្នុងប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ។ បន្ទាប់ពី​ពិធីត្រួតពល ក៏មាន​ការដង្ហែក្បួន​ព្យុហយាត្រា​របស់មហាជន​ដែលមាន​អ្នកចូលរួម​ប្រហែល ១ សែននាក់​ទៀតផង ។

图片默认标题_fororder_习大大3

    រយៈពេល ៧០ ឆ្នាំ​កន្លងទៅ ការអភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម​របស់​ប្រទេសចិន​បាន​ធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល ដែលបាន​ក្លាយជា​តួអង្គសេដ្ឋកិច្ច​ធំទី ២ ប្រទេសធំទី ‌១ ខាង​ពាណិជ្ជកម្មទំនិញ​និងខាង​រូបិយប័ណ្ណ​បម្រុង និងជាប្រទេស​ធំទី ២ ខាងការវិនិយោគ​អន្តរជាតិ​លើពិភពលោក អាយុកាល​របស់​ប្រជាជន​គិតជាមធ្យម​បានកើនឡើង​ពី ៣៥ ឆ្នាំ​នាឆ្នាំ ១៩៤៩ ដល់ ៧៧ ឆ្នាំ​នាឆ្នាំ ២០១៨ បានបង្កើតជា​ប្រព័ន្ធ​ធានា​ក្នុងសង្គម​ដ៏ធំបំផុត​លើពិភពលោក​ជាជំហាន​ដំបូង ៕

អ្នកបកប្រែ:徐晓霞

ពិភាក្សា()