郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

“មាគ៌ាដែលយើងកំពុងដើរ”ភាគទី៧៖ប្រទេសចិនកំណត់ទស្សនៈអរិយធម៌អេកូឡូស៊ីដែលនឹងមានឥទ្ធិពលយ៉ាងសកម្មចំពោះការអភិរក្សអេកូបរិស្ថាននៃពិភពលោកទាំងមូល

2019-09-30 11:38:34 cri

   ប្រទេស​ចិនបាន​បង្កើនឥតឈប់ឈរ​នូវ​​កម្លាំងការ​ពារ​ប្រព័ន្ធ​អេកូឡូស៊ីនិង​បរិស្ថាន ដោយ​បាន​ធ្វើ​ការ​ងារ​គ្រប់​គ្រងចម្រុះ​ចំពោះ​បញ្ហាទឹក​ហូរ​ច្រោះ​នាំ​ឱ្យ​បាត់​បង់​ដីនិង​ដីធ្លី​ក្លាយ​ទៅ​ជា​វាល​ខ្សាច់ ។ ចាប់​ពី​ឆ្នាំ​២០០០​មក ក្នុង​ចំណោម​ទំហំ​ដី​បៃតងដែលបន្ថែម​ថ្មី​លើ​ពិភពលោក​ទាំង​មូល មាន​ប្រហែល​១​ភាគ​៤​គឺ​មកពី​ការ​ដាំ​ដុះ​ព្រៃ​សិប្បនិមិ្មត​របស់​ប្រទេស​ចិន តំបន់​អភិរក្ស​ធម្មជាតិ​របស់ប្រទេស​ចិន​បាន​កើន​ឡើង​ដល់​២៧៥០​កន្លែង ។ នៅ​ឆ្នាំ​២០១៧ ទំហំ​ថវិកា​ដែល​​ប្រទេស​ចិន​ទម្លាក់​សម្រាប់​ប្រើ​ប្រាស់​លើ​ការ​គ្រប់​គ្រង​ការ​បំពុល​បរិស្ថាន​មាន​ចំនួន​៩​សែន​៥​ម៉ឺន៣​ពាន់​៥​រយ​លាន​យាន់​ប្រាក់​ចិន បាន​កើន​ជាង​៣០០​ដង​បើ​ធៀប​នឹង​ដំណាក់​កាល​ដំបូង​នៃទសវត្សន៍​ឆ្នាំ​៨០​នៃសតវត្សរ៍ទី ២០ ។

មាន​មួយ​រយៈកាល រូបមន្ត​អភិវឌ្ឍន៍នៃ​សេដ្ឋកិច្ច​ចិន​លេច​ចេញ​បញ្ហា​ដែលបង្ក​ឱ្យ​មាន​ការ​​បំពុល​បរិស្ថាន និង​ខ្ជះ​ខ្ជាយ​ប្រភពធនធាន ដើម្បីទាញ​យក​ផល​ប្រយោជន៍​រយៈ​ពេល​ខ្លី ។ ប៉ុន្តែ​ ស្រប​នឹង​ការ​អភិវឌ្ឍ​សង្គម ប្រជាជន​ចិន​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ការ​ពារ​បរិស្ថាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ដោយ​ឡែក លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​កំណត់​ទស្សនៈ​អរិយធម៌អេកូឡូស៊ី ដោយលើក​ឡើង​​ថា ភ្នំ​បៃតង​ទឹក​ស្អាត​គឺ​ជា​ភ្នំ​មាស​ភ្នំ​ប្រាក់ ។ ប្រទេស​ចិន​បាន​ចាប់​ផ្តើម​បង្កើន​កម្លាំង​ការពារ​បរិស្ថាន ហើយ​បាន​បេ្តជ្ញា​ចិត្ត​ជម្រុះ​ចោល​សហគ្រាស​ដែល​ប្រើ​ប្រាស់​ថាមពលលើស​កម្រិត​​និង​បំពុល​បរិស្ថាន​​ខ្លាំង ​ដូច្នេះ​ប្រទេស​ចិន​បាន​ចាប់​ផ្តើម​ដើរលើ​មាគ៌ា​​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ក្រោម​ការ​ណែនាំ​នៃ​គោលនយោបាយ​ “ចាត់​ទុក​អេកូឡូស៊ី​ជា​​អាទិភាព ធ្វើ​ការអភិវឌ្ឍ​​បៃតង ” ។ វិធានការ​ការ​ពារ​បរិស្ថាន​របស់​ចិន​​មិន​គ្រាន់​តែ​មាន​អំណោយ​ផល​ដល់ការ​អភិរក្ស​អេកូឡូស៊ី​​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នឹង​កែ​លម្អ​អាកាសធាតុ​និង​បរិស្ថាន​នៅ​ទូទាំង​ពិភពលោក​ទៀត​ផង ពោល​គឺ​នឹង​មាន​​ឥទ្ធិពល​វិជ្ជមាន​ដល់ការ​អភិរក្ស​​-​បរិស្ថានអេកូឡូស៊ី​​នៅ​ទូទាំង​ពិភពលោក​ ៕

 

 

 

អ្នកបកប្រែ:郑磊

ពិភាក្សា()