王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំបក្សនិងរដ្ឋជាច្រើនរូបទៀតអញ្ជើញដាក់កម្រងផ្ការំលឹកវិញ្ញណន្ខន្ធវីរជនស្នេហាជាតិ

2019-09-30 16:08:09 cri

图片默认标题_fororder_1125061622_15698494980801n

      ថ្ងៃទី ៣០ ខែកញ្ញា ជា​ទិវា​រំលឹក​វីរជន​របស់ប្រទេសចិន​ ។ នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែកញ្ញា ​ឆ្នាំ ២០១៩ ពិធីដាក់​កម្រង​ផ្កា​រំលឹក​វិញ្ញណក្ខន្ធ​​វីរបុរស​ប្រជាជនចិនបាន​ប្រារព្ធ​ឡើង​​នៅ​ទីលាន​​ធានអានមិន​ក្រុង​ប៉េកាំង​ ប្រទេសចិន​ ​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​និង​ថ្នាក់​ដឹក​នាំ​​បក្ស​និង​រដ្ឋចិនដឹក​នាំ​ដោយ​លោក​ស៊ី​ ជីនភីង​​ ព្រមនិង​មហាជន​ជាង​ ៤០០០ នាក់​ដែល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​រដ្ឋធានី​ប៉េកាំង​ ​ ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​​ និង​សម្តែង​ការ​គោរព​ចំពោះ​​វីរជនស្នេហាជាតិ​​ក្នុង​នាម​ប្រទេសជាតិ​​ ។

     មុន​ពេល​ធ្វើ​ពិធីដាក់​កម្រង​​ផ្កា​ លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិន​និង​ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ​ជា​ច្រើន​រូប​ទៀត​​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​វិមាន​រំលឹក​លោក​ប្រធាន​​ម៉ៅសេទុង​ ដោយ​លំឱន​កាយគោរព​​ ៣ ដង​ចំពោះ​រូបសំណាក​​របស់​លោក​ប្រធាន​ម៉ៅសេទុង​ ដែលជាស្ថាបនិក​ដ៏​​សំខាន់​និងជា​​ថ្នាក់​ដឹក​នាំ​​នៃ​បក្ស​កុម្មុយនិស្ត​​ចិន កងទ័ព​​រំដោះ​ប្រជាជន​ចិន​ និង​សាធារណរដ្ឋប្រជាមានិត​ចិន​​ ព្រម​និង​គោរព​សព​របស់​លោក​ប្រធាន​ម៉ៅ​ សេទុង ដើម្បីសម្តែង​ការ​នឹក​រលឹក​​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​បដិវត្តន៍​ជំនាន់​ចាស់​របស់ប្រទេសចិន​​ក៏​ដូចជា​លោកប្រធាន​ម៉ៅ​ សេទុងផង​ដែរ​​ ។ 

    សូម​បញ្ជាក់​ថា ឆ្នាំ ២០១៩ នេះ​ជា​ខួប​ទី ៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​ ។ ​តាម​ស្ថិតិ​ឱ្យ​ដឹង​ថា មាន​វីវជនស្នេហា​ជាតិ​​ប្រមាណ​​ ២០លាន​នាក់​បាន​ពលី​ជីវិត​ដើម្បី​ប្រទេសជាតិ​​​ឯករាជ្យជាតិ​ ការ​រំដោះ​ប្រជាជន ​​ភាពរុង​រឿងរបស់​ប្រទេស​ជាតិ​ និង​​សុខ​សុភមង្គលរបស់ប្រជាជន​ ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស