翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

“មាគារដែលយើងកំពុងដើរ”ភាគទី៦៖ ប្រទេសចិនកំពុងវិវឌ្ឍពី“ប្រទេសធំខាងកីឡា”ទៅជា“ប្រទេសខ្លាំងខាងកីឡា”

2019-09-30 18:32:01 cri

      គិត​មកទល់​ដំណាច់​ឆ្នាំ​២០១៨​ ​កីឡាករ​កីឡាការិនី​ចិន​ទទួល​បាន​ជើង​ឯក​ពិភពលោក​ចំនួន​៣៤៥៨​ ​និង​បាន​បង្កើត​ឯតទគ្គកម្ម​ពិភពលោក​ចំនួន​១៣៣២​លើក។​ ​ការ​អភិវឌ្ឍ​នៃ​កីឡា​ប្រភេទ​​ប្រកួតប្រជែង​​បាន​ជំរុញ​ការ​ហាត់ប្រាណ​របស់​ប្រជាជន​ទាំង​ឡាយ​និង​ការ​អភិវឌ្ឍ​នៃ​មុខរបរ​កីឡា​។​ ​នា​ឆ្នាំ​២០០៩​ ​ប្រទេស​ចិន​បាន​កំណត់​យក​ថ្ងៃទី​៨​ខែ​សីហា​ជា​រៀងរាល់​ឆ្នាំ​ជា​“​ទិវា​ហាត់​ប្រាណ​របស់ប្រជាជន​នៅ​ទូទាំង​ប្រទេស​​”។​ ​បច្ចុប្បន្ននេះ​ ​នៅ​ទូទាំង​ប្រទេសចិន​មាន​កន្លែង​សម្រាប់​​មហាជន​ហាត់​ប្រាណ​ជាង​៣​លាន​១​សែន​កន្លែង​ ​ អ្នក​​ដែល​បាន​ចូលរួម​ការ​ហាត់​ប្រាណ​ជា​ញឹកញាប់​មាន​ចំនួន​លើស​ពី​៤០០​លាន​នាក់​។​ ​ការ​ប្រកួត​កីឡា​លំដាប់​អន្តរជាតិ​ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេសចិន​ជា​រៀងរាល់​ឆ្នាំ​មាន​ជាង​២០០​លើក​។

    នៅគ្រា​​​ដំបូងនៃ​ការ​​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​ ដើម្បី​កែ​ប្រែមុខ​មាត់​ដែល​ប្រជាជនទន់​​ខ្សោយ ​​ប្រទេសជាតិ​ក្រីក្រ​ ប្រទេសចិន​បាន​បង្កើត​រូបមន្ត​អភិវឌ្ឍន៍​​កីឡា​ប្រកួត​ប្រជែង​ដែលចាត់​ទុក​​”កីឡាអូឡាំពិក​ជា​ការងារ​ស្នូល​” ។ ឆ្នាំ ២០០៨ ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ក្រុង​ប៉េកាំង​​ ប្រទេសចិន​បាន​ឈរនៅ​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុង​តារាង​មេដាយ​មាស ដោយ​​​ដណ្តើម​បាន​មេដាយ​មាសសរុប​ ៥១ គ្រឿង​ បាន​ក្លាយ​ទៅជា​ប្រទេស​អាស៊ី​ទី​មួយ​ដែល​ឈរនៅ​​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុង​តារាង​មេដាយ​មាស​​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​ ។ ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ ​ ប្រទេសចិន​បាន​​ចាត់​វិធានការជា​ច្រើន​ទៀត​​សំដៅ​កែ​ប្រែ​រូបមន្ត​អភិវឌ្ឍន៍​វិស័យ​​កីឡា ដោយ​បានបំផុស​ឱ្យ​មាន​ការ​ហាត់ប្រាណនៅ​​ទូទាំង​ប្រទេស​យ៉ាង​ទូលំទូលាយ​ បណ្តុះបណ្តាល​ក្មេង​ជំទង់​ដែល​ជា​អ្នក​ចូលចិត្ត​​​កីឡា បំផុស​កម្លាំង​សង្គម​សម្រាប់​កែ​លម្អ​បរិស្ថាន​និង​ល័ក្ខ​ខ័ណ្ឌសម្រាប់​​ហាត់​កីឡា​ ដើម្បី​ពន្លឿន​ការ​កសាង​ប្រទេស​ជាតិឱ្យ​​ទៅជា​ប្រទេស​​​ខ្លាំងខាង​កីឡា​ ៕

អ្នកបកប្រែ:翟茜茜

ពិភាក្សា()