李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមិទ្ធផល​ក្នុង​រយៈពេល​៧០ឆ្នាំ​:ម៉ាស៊ីនច្រូតស្រូវដំបូងបង្អស់ដែលផលិតឡើងដោយប្រទេសចិនថ្មី

2019-09-29 17:21:49 cri

       ម៉ាស៊ីនច្រូតស្រូវ​ឈ្មោះXinjiang 2 ដែលជា​​កម្មសិទ្ធិ​បញ្ញា​របស់​ចិន​ត្រូវ​​បាន​ផលិតដោយ​ជោគជ័យ​កាលពី​ឆ្នាំ​១៩៩២  ។   ម៉ាស៊ីន​ច្រូតស្រូវ​នេះ​ជាម៉ាស៊ីន​ច្រូត​ស្រូវ​ដំបូង​បង្អស់​​ដែលផលិតឡើង​​ដោយ​ប្រទេស​ចិនថ្មី​ ។ វា​សាកសម​​នឹងប្រើប្រាស់នៅលើ​ផ្ទៃដី​ស្រែដែល​មាន​​​ទំហំ​តូចនៃ​តំបន់​ជនបទ​របស់​ប្រទេស​ចិន​ ។ វាមាន​សមត្ថភាព​​ខ្ពស់​ជាង​ផលិតផល​បរទេស​ហើយ​​តម្លៃរបស់គឺ​ត្រឹម​តែ​ ១ ភាគ​ ៥ នៃ​តម្លៃ​ផលិតផល​បរទេស​ប្រភេទ​ដូច​គ្នា ។

图片默认标题_fororder_第一台联合收割机

       កាលពី​ឆ្នាំ​ ២០១២ ប្រទេស​ចិន​បានក្លាយ​ជា​ប្រទេស​ផលិត​គ្រឿង​ឧបករណ៍​បរិក្ខារ​កសិកម្ម​ធំទីមួយ​លើពិភពលោក​ ។ ផលិតភាព​នៃ​ម៉ាស៊ីន​ច្រូត​ស្រូវ​ជាដើម​បាន​នាំ​មុខ​គេ​លើ​ពិភពលោក ។

图片默认标题_fororder_第一台联合收割机2

       ពេល​បច្ចុប្បន្ននេះ​ ផលិតផលម៉ាស៊ីន​កសិកម្ម​ចិន​កាន់តែ​ទំនើប​និង​ឆ្លាតវៃ។ ម៉ាស៊ីនច្រូតស្រូវដំណើរការ​​ដោយ​គ្មាន​មនុស្ស និង​ម៉ាស៊ីន​ដាំដុះដោយ​គ្មានមនុស្ស​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កសិដ្ឋានសាកល្បង​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ដំណើរ​ការ​ដោយ​គ្មាន​កសិករ​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស