邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ពិធីបំពាក់គ្រឿងឥស្សរិយយសជាតិចិនប្រារព្ធឡើងយ៉ាងឱឡារិក លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថា

2019-09-29 16:14:14 cri

图片默认标题_fororder_1125056986_15697781348041n

       ពិធី​បំពាក់​​គ្រឿង​ឥស្សរិយយសជាតិ​ចិន​បាន​ប្រារព្ធឡើង​យ៉ាង​ឱឡារិកនៅ​វិមាន​សភា​ប្រជាជន​នៅក្រុង​ប៉េកាំង​នៅ​​ព្រឹកថ្ងៃទី​ ២៩ ខែ​កញ្ញា​នេះ​ ។ ​លោកស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋ​​​និង​ជា​ប្រធាន​នៃគណៈកម្មាធិការ​យោធាមជ្ឈិម​ចិន​បាន​បំពាក់​​មេដាយ​សាធារណរដ្ឋ​ប្រជាមានិតចិន​ មេដាយមិត្តភាព​និង​គ្រឿង​ឥស្សរិយយសជាតិ​ដល់​អ្នកទទួល​មេដាយ​នានា​ព្រមទាំង​ថ្លែងសុន្ទរកថា​ ។

 

图片默认标题_fororder_1125056986_15697783448041n

      យោងតាម​សេចក្តីសម្រេច​របស់​​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី ១៣ ​បាន​បង្ហាញ​ថា  ​​​មេដាយ​សាធារណរដ្ឋ​ប្រជាមានិតចិន​ត្រូវ​ផ្តល់ជូន​ឥស្សរជន​ចំនួន ៨ ​នាក់ , ​​​មេដាយមិត្តភាព​​ត្រូវ​​ផ្តល់​ជូន​​​ឥស្សរជន​ចំនួន ៦ ​នាក់ , និង​​​គ្រឿង​ឥស្សរិយយសជាតិ​ត្រូវ​ផ្តល់ជូន​​ឥស្សរជន​ចំនួន ២៨ ​នាក់។

 

图片默认标题_fororder_1125056986_15697782922991n

      បន្ទាប់ពី​ពិធី​បំពាក់​មេដាយ​ ​លោក ស៊ី ជីនភីង ​បាន​ថ្លែង​ថា  ​អ្នកទទួលមេដាយ​​ជាតិ​និង​គ្រឿង​ឥស្សរិយយស​​ជាតិ​​ ​​ជា​តំណាង​​នៃ​បណ្តា​ឥស្សរជន​ដ៏​ឆ្នើម​រាប់ពាន់រាប់ម៉ឺននាក់​ដែល​បាន​ចូលរួម​ផ្តល់​វិភាគទាន​ក្នុងបុព្វហេតុ​បក្ស​និង​ប្រជាជន​។ ​ថ្ងៃនេះ ​យើង​ផ្តល់​កិត្តិយស​ដល់​វីរបុរស​និង​គំរូ​ទាំង​នេះ​ ​ដែល​មាន​​​ស្តង់ដារ​ខ្ពស់បំផុត​​​  ដើម្បី​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​​ពី​ភាពស្មោះត្រង់  ​ការតស៊ូ​និង​ចរិតលក្ខណៈ​ដ៏​​សុភាពរាបសា​របស់​ពួកគេ។​

图片默认标题_fororder_1125056986_15697782455721n

      លោក ស៊ី ជីនភីង ​បាន​បន្ត​​ទៀតថា  ​ថ្ងៃនេះ​យើងខ្ញុំ​​សូម​កោតសរសើរ​ដល់​គ្រប់​មិត្ត​ចាស់​ ​មិត្តល្អ ​ដែល​ធ្លាប់​ផ្តល់​ការជួយគាំទ្រ​ដល់​ប្រទេស​ចិន​ក្នុងអំឡុង​រយៈ​ពេល​យូរយារ​ណាស់​មកហើយ​។ ​​យើងខ្ញុំ​សូម​ថ្លែង​អំណរគុណ​អស់ពីដួងចិត្ត ​អរគុណ​ពួកគេ​បាន​ផ្តល់វិភាគទាន​​ក្នុង​ការកសាង​និង​​អភិវឌ្ឍ​ប្រទេស​ចិន! ​ប្រជាជន​ចិន​មាន​ឆន្ទៈ​​ រួមជាមួយ​ប្រជាជន​គ្រប់ប្រទេស​លើ​លោក​ ​​ដើម្បី​បង្កើត​សហគមន៍​រួមវាសនា​សម្រាប់​មនុស្សជាតិ ​​និង​ដើម្បី​ជំរុញ​ឱ្យ​ភពផែនដី​របស់​យើង​កាន់តែ​ល្អប្រសើរ​ជាង​មុន​៕​​​

图片默认标题_fororder_1125054831_1569723457871_title0h

图片默认标题_fororder_1125058241_15698004929101n

图片默认标题_fororder_1125058241_15698005227241n

图片默认标题_fororder_1125058241_15698005072241n

អ្នកបកប្រែ:邓倩

ពិភាក្សា()