徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖ អច្ឆរិយចិនគឺជាកាលានុវត្តភាពសម្រាប់ពិភពលោកជានិច្ច

2019-09-28 14:48:48 cri

    កាលពី​ថ្ងៃទី ២៧ ខែកញ្ញា វិទ្យុអន្តរជាតិចិន​បាន​ចេញផ្សាយ​បទវិភាគ​ក្រោមចំណងជើងថា អច្ឆរិយចិន​គឺជា​កាលានុវត្តភាព​សម្រាប់​ពិភពលោក​ជានិច្ច ។

អត្ថបទ​បាន​បញ្ចូលនូវ​ខ្លឹមសារនៃ​សៀវភៅស​ទី ១ ដែល​រដ្ឋាភិបាលចិន​ប្រកាស​កាលពី​ថ្ងៃទី ២៧ ខែកញ្ញា​ក្រោមចំណងជើងថា 《ប្រទេសចិន​និង​ពិភពលោក​ក្នុង​យុគសម័យថ្មី》 ដោយបានចង្អុល​បង្ហាញថា ប្រជាជនចិន​បាន​ឆ្លងកាត់​ដំណើរ​អភិវឌ្ឍន៍​រាប់សិបឆ្នាំ​ដែលប្រទេស​អភិវឌ្ឍន៍​បានឆ្លងកាត់​អស់រយៈពេល​រាប់រយ​ឆ្នាំនោះ​ដោយពឹង​ផ្អែកលើ​ខ្លួនឯង​និង​ខិតខំ​តស៊ូ​យ៉ាងលំបាកលំបិន ដោយបានបង្កើត​អច្ឆរិយ​អភិវឌ្ឍន៍​ដែលមិនធ្លាប់មាន​ក្នុងប្រវត្តិសាស្ត្រ​មនុស្សជាតិ និងបាន​បញ្ចូល​កម្លាំង​ជាវិជ្ជមាន​សម្រាប់​សន្តិភាព​និង​វឌ្ឍនភាព​នៃពិភពលោក ។

    ប្រទេសចិន​អាច​អភិវឌ្ឍ​បាន​ដោយ​ទំនាក់ទំនង​ជាមួយ​ពិភពលោក ព្រមទាំង​ជំរុញ​សន្តិភាព​និង​ការ​អភិវឌ្ឍ​នៃ​ពិភពលោក​តាមរយៈ​ការអភិវឌ្ឍ​របស់​ខ្លួនឯង ​មូលហេតុ ​គឺថា ​ប្រទេសចិន​បាន​ដើរ​តាមផ្លូវ​សម​ស្រប​សម្រាប់​ការអភិវឌ្ឍ​របស់​ខ្លួន ​ហើយ​បាន​បង្កើត​ផ្លូវថ្មី​នៃ​ការអភិវឌ្ឍ​ដោយ​សន្តិវិធី​និង​កិច្ច​សហ​ប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ។​ដូច្នេះ ​មុខជា​នឹង​ក្លាយជា​កាលានុវត្តភាព​សម្រាប់​ពិភពលោក​មិនខាន។​

    ដូចដែល​លោក ​Antonio ​Guterres ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ធ្លាប់​បាន​វាយ​តម្លៃ​ថា ​ប្រវត្តិសាស្ត្រ​នឹង​បង្ហាញថា ​ការអភិវឌ្ឍ​របស់​ប្រទេសចិន​មិនត្រឹម​តែ​ជា​និន្នាការ​ប្រវត្តិសាស្ត្រ​ដែល​មិនអាច​រារាំង​បាន​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏ជា​ការចូល​រួមចំណែក​ដ៏សំខាន់​ដល់​វឌ្ឍនភាព​មនុស្សជាតិ​ផងដែរ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស