邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមិទ្ធផលក្នុងរយៈពេល៧០ឆ្នាំ·យន្ដហោះខ្នាតយក្សអាចចុះចតទាំងលើទឹកនិងលើគោកដំបូងបង្អស់របស់ប្រទេសចិន

2019-09-26 17:32:31 cri

    យន្ដហោះ​ខ្នាតយក្ស​អាច​ចុះចត​ទាំង​លើទឹក​និង​លើគោក​ដំបូងបង្អស់​របស់​ប្រទេសចិន​ត្រូវ​បាន​ដាក់ឈ្មោះ​ថា​ "Kun ​long​ AG600"។​យន្តហោះ​"AG600"​ដែលបាន​បញ្ចប់​ការ​សាក​ល្បង​ហោះហើរ​កាល​ពី​ខែ​តុលា​ ឆ្នាំ ​២០១៨​ កន្លងទៅ ​គឺជា​យន្តហោះ​ខ្នាតយក្ស​អាច​ចុះចត​ទាំង​លើទឹក​និង​លើគោក​ដំបូងបង្អស់​របស់​ប្រទេស​ចិន​ដែលមាន​មុខងារ​ពន្លត់អគ្គិភ័យ​និង​ជួយសង្គ្រោះ​តាម​ផ្លូវទឹក​ដែលបាន​សិក្សា​ស្រាវ​ជ្រាវ​និង​ផលិត​ដោយ​ប្រទេសចិន​ ហើយ​ក៏ជា​យន្តហោះ​អាច​ចុះចត​ទាំង​លើទឹក​និង​លើគោក​ធំបំផុត​ដែល​កំពុង​សិក្សាស្រាវជ្រាវ​នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ននេះ​ផងដែរ។​យន្តហោះស៊ីវិល​ដែល​មាន​មុខងារ​ពិសេស​នេះ​អាច​ហោះហើរ​ក្នុង​ចម្ងាយ​ជាង​ ៤០០០​ គីឡូម៉ែត្រ​និង​អាច​ជួយសង្គ្រោះ​មនុស្ស​ចំនួន​ ៥០ ​នាក់​ក្នុងពេល​តែមួយ​ ហើយ​អាច​បាញ់ទឹក​ពន្លត់អគ្គិភ័យ​ក្នុង​ទំហំដី​ ជាង​ ៤០០០ ​ម៉ែត្រការ៉េ។​ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រទេសមួយ​ដែល​អាច​ផលិត​យន្តហោះ ​ខ្នាតធំ​បែប​នេះ​បន្ទាប់ពី​ប្រទេស​រុស្ស៊ី ​ជប៉ុន​និង​កាណាដា​ជាដើម។​

图片默认标题_fororder_1140497008

图片默认标题_fororder_1961314749

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស