孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“មាគ៌ាដែលយើងកំពុងដើរ”ភាគទីពីរ៖ប្រទេសចិនក្លាយជាប្រទេសដ៏មានសុវត្ថិភាពបំផុតលើពិភពលោក ដែលមូលដ្ឋានគ្រឹះគឺការគ្រប់គ្រងរដ្ឋតាមច្បាប់

2019-09-26 15:37:51 cri

    ប្រទេសចិន​បច្ចុប្បន្ននេះ​បានបង្កើត​ប្រព័ន្ធច្បាប់​សង្គមនិយម​ដ៏មាន​លក្ខណៈពិសេស​ចិនដែល​មាន​រដ្ឋធម្មនុញ្ញ​ជាស្នូល​ យកច្បាប់​ជាខ្លឹមសារ​សំខាន់ ​និងគ្របដណ្តប់​ដោយ​គ្រប់ជ្រុងជ្រោយ​​​ ។ ការអនុវត្ត​ច្បាប់និង​នីតិប្បញ្ញត្តិ​ត្រូវបាន​កំណត់យ៉ាង​ម៉ឺងម៉ាត់​និងមាន​រៀបរៀបរយ​ ដើម្បី​ធានាថា ​​សកម្មភាព​មានពាក់ព័ន្ធ​នានា​មានលក្ខណៈ​បើកទូលាយ​និងមាន​តម្លាភាព ​។ ប្រទេសចិន​ប្រកាន់ខ្ជាប់​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ស្រប​តាមច្បាប់ ​ហើយបាន​ក្លាយជា​ប្រទេស​ដ៏មាន​សុវត្ថិភាព​បំផុតមួយ​លើ​ពិភពលោក ។

    ការគ្រប់គ្រង​រដ្ឋ​ស្រប​តាមច្បាប់​ជា​មធ្យោបាយ​តែមួយគត់​ដើម្បី​សម្រេច​បាននូវ​ភាពស្ងៀម​ស្ងាត់និង​សន្តិសុខ​រយៈពេល​យូរអង្វែង​នៅក្នុង​ប្រទេស​ ។ ​ការងារ​គ្រប់ប្រភេទ​នៃសង្គមចិន​សុទ្ធតែត្រូវ​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ​នីតិប្បញ្ញត្តិ ​។ ប្រទេសចិន​គ្រប់គ្រង​រដ្ឋ​ស្របតាម​ច្បាប់ ​ធានាសិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​ទាំងអស់​​​រួមទាំង​​សិទ្ធិនិង​ផលប្រយោជន៍​របស់​ពាណិជ្ជករ​បរទេស ​។ ​ព្រមពេល​ជាមួយនេះ​ បាន​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ឧក្រិដ្ឋជន​ល្មើសច្បាប់​ទាំងអស់ ​ដើម្បី​ធានា​ស្ថិរភាព​ជានិរន្តរភាព​និងយូរអង្វែង​នៃស្ថានភាព​សង្គម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស