魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្លាំងចលករថ្មីនៃការអភិវឌ្ឍរបស់ប្រទេសចិនជំរុញការតភ្ជាប់ពិភពលោក

2019-09-26 13:49:34 cri

    កាលពី​ថៃ្ងទី​ ២៥​ ខែកញ្ញា ​វិទ្យុអន្តរជាតិចិន​បាន​ចេញផ្សាយ​បទអត្ថាធិប្បាយ​មួយ​ក្រោម​ចំណង​ជើង​ថា <កម្លាំងចលករ​ថ្មី​នៃ​ការ​អភិវឌ្ឍ​ប្រទេសចិន​ជំរុញ​ការតភ្ជាប់​ពិភពលោក>​។​

    អត្ថបទ​បង្ហាញថា ​ប្រព័ន្ធ​គមនាគមន៍​គឺជា​កម្លាំងចលករ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង។​ជាក់ស្តែង​ ដូចជា ​ការដាក់​ឱ្យដំណើរការ​ជាផ្លូវការ​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ ​Daxing ​ក្រុងប៉េកាំង​ដែល​វា​ក្លាយ​ជា​ប្រភព​កម្លាំងចលករ​ថ្មី​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេសចិន​មុខ​ជា​នឹង​បញ្ចេញ​នូវ​កម្លាំង​ចលករ​ដ៏​ធំធេង​ដើម្បី​ចូល​រួមចំណែក​ថ្មីៗ​ចំពោះ​ការជំរុញ​ការ​ត​ភ្ជាប់​ពិភពលោក។​

  កាលពី​ថ្ងៃទី​ ២៥ ខែ​កញ្ញា​ លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋ​ចិន​បាន​ប្រកាសដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​អាកាសយានដ្ឋានអន្តរជាតិ​​Daxing ក្រុង​ប៉េកាំង​។ អាកាសយានដ្ឋាន​អន្តជាតិ​នេះ​ជា​និមិត្តសញ្ញា​ថ្មី​របស់​ក្រុង​ប៉េកាំង​ ជា​នាមប័ណ្ណអជីវកម្ម​​ថ្មី​របស់​ចិន​និង​ជា​​​មជ្ឈមណ្ឌល​គមនាគមន៍​ដ៏​សំខាន់​របស់​ពិភពលោក​នាពេល​អនាគត ។​ អាកាសយានដ្ឋាន​អន្តរជាតិ​ Daxing នឹង​ក្លាយ​ជា​ក្បាលម៉ាស៊ីន​ថ្មី​​សម្រាប់​បម្រើ​ដល់​ការ​អភិវឌ្ឍនៃប្រទេស​ចិន​ ក៏​ដូច​ជា​ជំរុញ​ការ​តភ្ជាប់​គ្នា​នៃ​តំបន់​”ខ្សែក្រវាត់​និង​ផ្លូវ​”​ ។​

    អត្ថបទ​បាន​និយាយថា​ ការដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​ព្រលានយន្តហោះ​អន្តរជាតិ ​Daxing ​ក្រុងប៉េកាំង​ បានធ្វើឱ្យ​ក្រុងប៉េកាំង​ក្លាយជា​ទីក្រុង​ដែលមាន​ព្រលានយន្តហោះ​អន្តរជាតិ​ចំនួន​ ២ ​។តាម​ការព្យាករណ៍​បង្ហាញថា​ ចំនួន​អ្នកដំណើរ​ដែល​ចេញ​ចូល​ព្រលានយន្តហោះ​ទាំងពីរនេះ​នឹង​កើនលើស​ ២៥០​ លាន​នាក់។​ទន្ទឹមនឹង​ការ​ដំណើរការ​នៃ​ខ្សែ​អាកាសចរណ៍​អន្តរជាតិ​កាន់តែ​ច្រើន​ឡើងៗ ​សមត្ថភាព​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាសចរណ៍​ទៅកាន់​អាស៊ី​ឦសាន​ អាស៊ីកណ្តាល​និង​អឺរ៉ុប​នៃព្រលានយន្តហោះ​អន្តរជាតិ​Daxing​នឹងត្រូវ​បង្កើន​ថែមទៀត​ ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​និង​តំបន់​តាមបណ្តោយ​ខ្សែ​ក្រវាត់​និង​ផ្លូវ​នឹង​កាន់តែ​ជិតស្និទ្ធ​ ជាលទ្ធផល​នឹង​សម្រេច​ការចែករំលែក​ធនធាន​ វិបុលភាព​រួម ​ការអភិវឌ្ឍ​រួម​ក្នុង​កម្រិត​កាន់តែខ្ពស់៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស