邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

សមិទ្ធផលក្នុងរយៈពេល៧០ឆ្នាំ- នាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរ ដែលសិក្សាស្រាវជ្រាវនិងផលិតដោយប្រទេសចិន

2019-09-26 17:39:51 cri

    កាលពី​ឆ្នាំ ​១៩៧០ ​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយគ្លេអ៊ែរ​ទី ​១ ​ដែល​សិក្សា​ស្រាវ​ជ្រាវ​និង​ផលិត​ដោយ​ប្រទេសចិន​បាន​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​ជោគជ័យ ​ដែល​បាន​ធ្វើឱ្យ​ប្រទេស​ចិន​ក្លាយជា​ប្រទេសទី ​៥ ​លើ​ពិភពលោក​ដែល​មាន​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយ​គ្លេ​អ៊ែរ។​នាវា​មុជទឹក​នេះ ​មាន​គ្រឿងបន្លាស់ ​ចំនួន ​៤៦.០០០ ​ដែល​សុទ្ធតែ​ផលិត​ដោយ​ប្រទេស​ចិន​ទាំងអស់។​នាវា​មុជទឹក​នេះ​ប្រើ​រេអាក់ទ័រ​នុយគ្លេអ៊ែរ​ជា​កម្លាំងចលករ ​ហើយ​អាច​មុជ​ក្រោមទឹក​បាន​រហូត​ដល់ទៅ ​ពី ​៦០​ ថៃ្ង​ដល់ ​៩០ ​ថ្ងៃ​ដែលជា​និមិត្តរូប​ដ៏​សំខាន់​មួយ​នៃ​អំណាច​កំញើញ​ជាយុទ្ធសាស្ត្រ​របស់​មហាប្រទេស​។​កាលពី​ថ្ងៃទី ​១ ​ខែសីហា ​ឆ្នាំ ​១៩៧៤ ​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយគ្លេអ៊ែរ ​ទី ‌១ ​របស់​ប្រទេសចិន​ត្រូវបាន​ដាក់ឈ្មោះ​ថា ​"Chang ​zheng" ​លេខ​ ១ ​និង​បានប្រគល់​ឱ្យ​កង​ទ័ព​ជើងទឹក​យកទៅ​ប្រើប្រាស់​ជាផ្លូវការ។​កាលពី​ខែកញ្ញា ​ឆ្នាំ ​១៩៨៨ ​រ៉ុក្កែត​ដឹកជញ្ជូន​ក្រោម​ទឹក​នៃ​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយ​គ្លេ​អ៊ែរ​បំពាក់​មីស៊ីល​របស់​ប្រទេសចិន​ត្រូវ​បាន​បាញ់​បង្ហោះ​ដោយជោគជ័យ។​កាលពី​ថ្ងៃទី ​២៣ ​ខែមេសា ​ឆ្នាំ ​២០១៩ ​ពិធី​ដង្ហែក្បួន​ព្យុ​ហ​យាត្រា​យោធា​ដើម្បី​អប​អរ​សាទរ​ខួប​ទី ​៧០ ​នៃ​ការបង្កើត​កងទ័ព​ជើងទឹក​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ធ្វើ​ឡើង​នៅក្រុង ​Qingdao ​ហើយ​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយគ្លេអ៊ែរ ​ស៊េរី​ថ្មី​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ៕​

图片默认标题_fororder_235116061

图片默认标题_fororder_2007420492

图片默认标题_fororder_3203852

អ្នកបកប្រែ:邓倩

ពិភាក្សា()