孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ការអភិវឌ្ឍដោយភាពរុងរឿងនិងវិបុលភាពរបស់ភូមិភាគ Xinjiang ប្រទេសចិនមិនអនុញ្ញាតឱ្យគេលាបពណ៌ទេ

2019-09-26 14:26:03 cri

     វិទ្យុអន្តរជាតិ​ចិន​បាន​ចេញ​ផ្សាយ​បទ​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ក្រោម​ចំណងជើងថា ​ការ​អភិវឌ្ឍ​ដោយ​ភាពរុងរឿង​និង​វិបុលភាព​របស់​ភូមិភាគ​ Xinjiang ​ប្រទេស​ចិនមិន​អនុញ្ញាត​ឱ្យ​គេ​លាបពណ៌​ទេ។

     អត្ថបទ​បាន​បង្ហាញ​ថា ​ថ្ងៃ​ទី​២៥ខែ​កញ្ញា​ជា​ទិវា​រំលឹក​ខួប​ទី​៧០​នៃ​ការ​រំដោះ​ដោយ​សន្តិភាព​នៃ​ភូមិភាគ​ស្វយ័ត​អ៊ុយហ្គ័​Xinjiang​ប្រទេស​ចិន។​ឥស្សរជន​បរទេស​ដែល​ធ្លាប់​បាន​ទៅ​ដល់​ភូមិភាគ ​Xinjiang ​សុទ្ធតែ​បញ្ជាក់​និង​កោតសរសើរ​នូវ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ភូមិភាគ​Xinjiang ​ទទួល​បាន​ក្នុង​រយៈពេល​៧០​ឆ្នាំ​កន្លង​មក​។​ការ​ចាត់​ប្រើ​វិធានការ​ប្រឆាំង​ភេរវកម្ម​ដែល​មាន​លក្ខណៈ​ការពារ​តាម​ច្បាប់​របស់​Xinjiang​មិន​គ្រាន់តែ​សមស្រប​នឹង​ច្បាប់​ចិន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ក៏​ស្រប​តាម​ទស្សនៈរួម​របស់​អន្តរជាតិ​ផងដែរ។​ការ​បំផ្លាញ​និង​ការ​លាប​ពណ៌ទាំង​ឡាយ​សំដៅ​មក​លើ​Xinjiang​មិនអាច​សម្រេច​បាន​នោះ​ទេ ​ហើយ​ពាក្យ​ចចាមអារាមទាំង​អស់​សុទ្ធ​តែ​មិន​អាច​កែប្រែ​ការពិត​នៃ​ការ​អភិវឌ្ឍ​ដោយ​ភាព​រុងរឿង​នៃ​Xinjiangនោះ​ឡើយ។

    អត្ថបទ​បង្ហាញថា ​ពេលថ្មីៗ​កន្លងទៅនេះ​ អ្នកនយោបាយ​ដូចជា​លោក ​Mike ​Pence ​អនុប្រធានាធិបតី​អាមេរិកនិង​លោក​ Mike​ Pompeo​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជាដើមបាន​មួលបង្កាច់​ម្តងទៀត​ចំពោះ​គោលនយោបាយ​សាសនានិង​ប្រឆាំង​ភេរវកម្មនៃ​ភូមិភាគ​ស៊ីនជាំង ​។ ​ទាក់ទិន​នឹងបញ្ហានេះ​ លោកវ៉ាងយី​ រដ្ឋមន្ត្រី​ការបរទេសចិន​បានបដិសេធ​យ៉ាង​ដាច់អហង្ការ​កាលពី​ថ្ងៃទី២៤​ខែកញ្ញា​ ។ ក្នុង​រយៈពេល​ជិតបីឆ្នាំ​កន្លងទៅនេះ​ ភូមិភាគ​ស៊ីនជាំង​មិនធ្លាប់មាន​ករណី​​​ភេរវកម្ម​​ណាមួយ​កើតឡើង​នោះទេ​ ហើយ​ប្រជាជន​ជាច្រើន​បានចេញ​ផុតពីគំនិត​ជ្រុលនិយម​ ខ្លួនទីពឹងខ្លួនតាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​និង​សមាហរណកម្ម​ទៅក្នុង​សង្គមវិញ ​។ ​បច្ចុប្បន្ននេះ​ ទីតាំង​សាសនានៃ​ភូមិភាគ​ស៊ីនជាំង​មានចំនួន​លើសពី២​ម៉ឺន៨ពាន់​ និងមាន​ភ្នាក់ងារ​ប្រកប​ការងារ​សាសនា​ជិត៣ម៉ឺននាក់​ ។ ជាមធ្យម​ ក្នុងចំណោម​ប្រជាជន​មូស្លឹមចំនួន​៥៣០​នាក់ក៏មាន​ព្រះវិហារ​អ៊ីស្លាមមួយ​ ដែល​សមាមាត្រ​នេះគឺខ្ពស់​ជាងប្រទេស​មូស្លឹម​ជាច្រើន ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()