魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផែ្នកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចចិន

2019-09-26 13:55:29 cri

    នាពេល​បច្ចុប្បន្ននេះ ​ប្រទេសចិន​ជា​ប្រទេសមួយ​ដែល​វិនិយោគ​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​ធំ​ជាងគេ​ទី​ ២ ​នៅលើ​ពិភពលោក​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ ហើយ​ចំនួន​អ្នក​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​សរុប​របស់​ប្រទេសចិន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១​ នៅលើ​ពិភពលោក​រយៈពេល​ ៦​ ឆ្នាំ​ជាប់គ្នា​។​ចំណែក​ចំនួនសរុប​នៃ​ឯកសារ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​និង​ចំនួន​ឯកសារ​ដែល​ត្រូវបាន​គេ​យក​ប្រើប្រាស់​ឈរនៅ​លំដាប់​ទី​ ២​ លើ​ពិភពលោក។​បរិមាណ​ស្នើសុំ​ប្រកាស​នីយបត្រតក្កកម្ម​ របស់​ប្រទេសចិន​ឈរនៅ​លំដាប់​ទី​ ១ ​លើ​ពិភពលោក​រយៈ​ពេល​ ៨ ​ឆ្នាំ​ជាប់ៗ​គ្នា ​បាន​ក្លាយ​ជា​មហាប្រទេសមួយ​ដែល​មាន​កម្មសិទ្ធិបញ្ញា​ច្រើន​លើ​ពិភពលោក។​

    ចាប់តាំងពី​ការបង្កើត​ប្រទេសចិនថ្មី​រហូត​ដល់​បច្ចុប្បន្ននេះ ​ប្រទេសចិន​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​ការច្នៃប្រឌិត​ថ្មី​ដោយម្ចាស់ការ​និង​បង្កើន​ការការពារ​កម្មសិទ្ធិបញ្ញា​ជា​បន្តបន្ទាប់។​ដោយ​សារតែ​កម្លាំង​ដ៏​ខ្លាំងក្លា​នៃ​ការសិក្សា​ស្រាវជ្រាវ​និង​អភវឌ្ឍន៍​ផែ្នក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ​ដូច្នេះ ​បច្ចេកវិទ្យា​ថ្មី ​សម្ភារៈថ្មី​និង​ផលិតផលថ្មី​កំពុង​កើតមាន​ឥត​ឈប់​ឈរ ​ធ្វើឱ្យ​សេដ្ឋកិច្ច​ចិន​អាច​បន្ត​អភិវឌ្ឍ​ក្នុង​ល្បឿនលឿន​៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()