魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបន្តបញ្ចេញនូវ"កម្លាំងវិជ្ជមាន"ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាសកល

2019-09-25 16:08:53 cri

图片默认标题_fororder_1823727128

    កាលពី​ថៃ្ងទី​ ២៤​ ខែកញ្ញា​វិទ្យុអន្តរជាតិចិន​បាន​ចេញផ្សាយ​បទអត្ថាធិប្បាយ​មួយ​ក្រោម​ចំណង​ជើង​ថា​<ប្រទេសចិន​បន្ត​បញ្ចេញ​នូវ​"កម្លាំងវិជ្ជមាន"​ដើម្បី​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​ជាសកល>​។​

    អត្ថបទចង្អុលបង្ហាញថា ​លោក ​វ៉ាង​ យី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​ដែល​ជា​តំណាង​ពិសេស​របស់​លោកប្រធានរដ្ឋ​ចិន​ ស៊ីជីនភីង ​បាន​ថ្លែងនៅក្នុង​សន្និសីទ​កំពូល​ស្តីពី​ប្រតិបត្តិការ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ដែលបាន​ប្រារព្ធឡើង​កាលពី​ថ្ងៃទី ​២៣ ​ខែ​កញ្ញានេះ ​ថា ​ប្រទេស​ចិន​នឹង​បំពេញ​កាតព្វកិច្ច​របស់ខ្លួន​យ៉ាង​ហ្មត់ចត់​ដោយ​អនុលោមតាម​<អនុសញ្ញា​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជា​ជាតិ​>​និង​<កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស> ​ពោលគឺ​នឹង​សម្រេច​គោលដៅ​នៃ​ការ​ចូល​រួមចំណែក​ដោយ​ម្ចាស់ការ​ទៅតាម​ការ​គ្រោងទុក​។​នេះគឺជា​ពាក្យសន្យា​ជាថ្មី​ម្តងទៀត​របស់​ប្រទេស​ចិន​ដែល​ជា​ការឆ្លើយតប​យ៉ាង​ច្បាស់​លាស់​ចំពោះ​ការ​ទប់ទល់​នឹង​បម្រែ​បម្រួល​អាកាសធាតុ​ជា​លក្ខណៈ​អន្តរជាតិ​ដោយ​បាន​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​ការ​ប្តេជ្ញាចិត្ត​និង​ទំនួលខុសត្រូវ​របស់​មហាប្រទេស​មួយ​ដែល​មាន​ទំនួលខុសត្រូវ។​

    អត្ថបទ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ដើម្បីទប់ទល់នឹង​និន្នាការ​អាកាសធាតុ​កាន់តែ​ក្តៅ​ឡើង​ៗ​​ សន្និសីទ​កំពូល​ស្តីពី​ប្រតិបត្តិការ​​អាកាសធាតុ​នៃអង្គការ​សហប្រជាជាតិ​លើកនេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ប្រតិបត្តិការ​ក្នុង​វិស័យ​ធំ​ៗ​ចំនួន ៩  ក្នុងនោះរួមទាំង​មូលធន​អាកាស​ធាតុ​និង​ការ​ផ្លាស់ប្តូរ​ទម្រង់​អភិវឌ្ឍខាង​ថាមពល​​​ជាដើម ។ មុនពេល​បើកធ្វើ​សន្និសី​ទកំពូល​លើក​នេះ​ ប្រទេស​ចិន​បាន​ចេញផ្សាយ​ « គោល​ជំហរ​និង​ប្រតិបត្តិការ​របស់​ភាគី​ចិនស្តីពី​សន្និសីទ​កំពូល​ស្តីពី​ប្រតិបត្តិការ​អាកាសធាតុ​នៃអង្គការ​សហប្រជាជាតិ​»​  ដោយ​បាន​បញ្ជាក់​ថា​ នឹង​បន្ត​អនុវត្ត​ជាក់ស្តែង​នូវ​ « កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​» តាម​ពាក្យ​សន្យា​របស់​ខ្លួន​តទៅទៀត​។​នៅក្នុង​សន្និសីទ​កំពូល​លើកនេះ​ ប្រទេស​ចិន​បាន​ក្លាយ​ជា​អ្នកនាំមុខ​នៃ​”​គម្រោង​ដំណោះ​ស្រាយ​តាម​​បែប​ធម្មជាតិ”​ ដែល​ជំរុញ​ឱ្យ​ភាគី​​ពាក់ព័ន្ធនានា​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​​ទប់ទល់​នឹង​ហានិភ័យ​នៃ​បម្រែបម្រួល​អាកាសធាតុ​តាមវិធីសាស្ត្រ​បែប​ធម្មជាតិ ​ហើយ​ទទួលបាន​ការ​កោត​សសើរ​ពី​បណ្តាភាគី​នានា​ផងដែរ។​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​វាយ​តម្លៃ​ថា​ ប្រទេស​ចិន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំការ​អនុវត្ត​ប្រតិបត្តិការ​អាកាសធាតុ ។​

     បទវិភាគ​បាន​សង្កត់ធ្ងន់ថា ​បច្ចុប្បន្ន​នេះ ​ការគ្រប់គ្រង​និង​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ពិភពលោក​កំពុង​ឈានចូល​ដំណាក់កាល​គន្លឹះ។ ​គោលការណ៍​ដែលថា​​ប្រទេស​អភិវឌ្ឍន៍​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​ "ទំនួលខុសត្រូវ​រួម​ប៉ុន្តែ​មាន​កាតព្វកិច្ច​ខុសគ្នា" ​មិនត្រឹមតែ​មិន​ហួសសម័យ​ទេ ​ប៉ុន្តែ​ថែមទាំង​ត្រូវ​អនុវត្ត​យ៉ាង​ជាក់លាក់​ជា​បន្តទៀត។ ​ក្នុងដំណើរ​ពហុភាគី​នេះ ​ប្រទេស​ចិន​ដែល​ប្រកាន់​ខ្ជាប់​ការអភិវឌ្ឍ​បៃតង​និង​កសាង​ប្រព័ន្ធ​អេកូឡូស៊ី ​នឹង​បន្ត​បញ្ចេញ​កម្លាំង​វិជ្ជមាន​របស់​ខ្លួន​ត​ទៅទៀត៕​

图片默认标题_fororder_2067588983

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស