邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការធ្វើអក្ខរកម្មជាតិ​​និង​ការប្រឡងចូលរៀននៅសាកលវិទ្យាល័យជាលើកដំបូងនៅទូទាំងប្រទេសចិន

2019-09-25 17:00:18 cri

图片默认标题_fororder_448541090

 

图片默认标题_fororder_1399443263

 

      នៅ​ដំណាក់​កាល​ដំបូង​នៃ​ការ​បង្កើត​ប្រទេស​ចិនថ្មី​ ប្រជាជន​ចិន​ជាង ៨០% សុទ្ធតែ​ជា​អ្នក​មិនចេះអក្សរ ។ នៅឆ្នាំ ១៩៥២ វិធីសាស្រ្ត​រៀន​ចំណាំ​អក្សរ​ឱ្យ​បាន​លឿន​ត្រូវ​បាន​អនុវត្ត​និង​ផ្សព្វផ្សាយ​នៅ​ទូទាំងប្រទេសចិន ។ បន្ទាប់ពី​ការ​ធ្វើ​អក្ខរកម្មជាតិ​ទ្រង់ទ្រាយ​ធំ​ចំនួន ៣ ដង ​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ ៥០ ប្រទេស​ចិន​បាន​លុបបំបាត់​អនក្ខរជន​ជិត ៣០ លាន​នាក់​ដោយ​ជោគជ័យ ។ 

图片默认标题_fororder_1997196271

图片默认标题_fororder_923310261

      នៅឆ្នាំ ១៩៥២ ដោយ​តម្រូវការ​ខាង​ការកសាង​វិស័យ​ឧស្សាហកម្ម​ជាតិ ប្រទេស​ចិន​បាន​អនុវត្ត​ការ​កែសម្រួល​ប្រព័ន្ធ​សំខាន់ៗ​នៅ​តាម​សាកលវិទ្យាល័យ​នានា ។ នៅខែ សីហា ឆ្នាំដដែល ប្រទេស​ចិន​បាន​រៀបចំ​ការប្រឡង​ចូលរៀន​នៅ​សាកល​វិទ្យាល័យ​ជា​លើកដំបូង​នៅ​ទូទាំង​ប្រទេស​ចិន ។ តាំងពីពេលនោះមក ​ប្រព័ន្ធ​ប្រឡង​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ទូទាំង​ប្រទេស​ចិន​បាន​ជ្រើសរើស​ធនធាន​មនុស្ស​ជា​បន្តបន្ទាប់​សម្រាប់​បម្រើកិច្ចកសាង​ប្រទេសចិន​ថ្មី ។ 

图片默认标题_fororder_1719751715

      នៅឆ្នាំ ២០០១ ប្រទេស​ចិន​បាន​ប្រកាស​ពី​ការ​សម្រេច​បាន​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​គោលដៅ​នៃ​ផ្ស្វពផ្សាយ​ការអប់រំ​ជា​កាតព្វកិច្ច​រយៈពេល ៩ ឆ្នាំ​និង​ការលុបបំបាត់​អនក្ខរជន​ជា​យុវ័វយ ។ នៅឆ្នាំ ២០១៨ សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​មាន​ចំនួន ២៧៦ លាន​នាក់​ ។ អត្រា​ចូលរៀន​នៅ​សាលាឧត្តមសិក្សា​នៃ​ប្រទេសចិនគឺ ៤៨,១% ។ ប្រទេសចិនថ្មី​បាន​ទទួល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ដែល​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​មាន​អ្នក​មិន​ចេះ​អក្សរ​ច្រើន​ជាង​គេ​ទៅ​ជា​ប្រទេស​មាន​អ្នក​ទទួល​ការ​អប់រំ​ច្រើន​ជាង​គេ ។

អ្នកបកប្រែ:邓倩
ប្លុកពិសេស