邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​ ស៊ីជីនភីង​ ប្រធានរដ្ឋចិន​អញ្ជើញ​ចូលរួម​ពិធី​ដាក់ឱ្យ​ប្រើប្រាស់​អាកាសយានដ្ឋាន​អន្តរជាតិ​ Daxing ​នៅ​ក្រុងប៉េកាំង។

2019-09-25 16:46:45

图片默认标题_fororder_习大大

​​    អាកាសយានដ្ឋាន​អន្តរជាតិ​ Daxing ​ក្រុង​ប៉េកាំង ​បាន​​ប្រារព្ធ​ធ្វើ​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទិ ២៥ ​ខែ​កញ្ញា​នេះ។ លោក​ ស៊ី ជីនភីង​ ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​និងបាន​ប្រកាស​ថា ​«អាកាសយានដ្ឋាន​អន្តរជាតិ​ Daxing ​ក្រុង​ប៉េកាំងដាក់ឱ្យ​ប្រើប្រាស់ជា​ផ្លូវការ​!»

图片默认标题_fororder_习大大2

   សូមបញ្ជាក់ថា  ​អាកាសយានដ្ឋាន​​ Daxing ក្រុង​ប៉េកាំង​ជា​វិស្វកម្ម​​ជា​និមិត្ត​សញ្ញា​ជាតិ​ចិន​ ​ទំហំ​បណ្តាក់ទុន​ចម្រុះ​សរុប​ដល់ទៅ ​450 ​ប៊ីលានយាន់ប្រាក់ចិន​   ​ជើងយន្តហោះ​អាច​ទៅដល់​គោលដៅ​​​ចំនួន ១១២ កន្លែង​នៅ​ទូទាំង​ពិភពលលោក​​ ​​នឹង​រួមជាមួយ​ព្រលានយន្តហោះ​អន្តរជាត​រដ្ឋធានី​ប៉េកាំង​ ក្លាយជាព្រលានយន្តហោះអន្តរជាតិលំដាប់ពិភពលោកតំណាងឱ្យមុខមាត់ថ្មីនៃប្រទេសចិនដែលផ្តល់ភាពងាយស្រួលនិងប្រសិទ្ធភាពខ្ពស់ជូនអ្នកដំណើរ ​។ ​នៅពេលអនាគត ​អាកាសយានដ្ឋាន​​ Daxing ក្រុង​ប៉េកាំង ​ក៏នឹង​ដើរតួនាទី​ជា​ក្បាល​ម៉ាស៊ីន​សម្រាប់​ដឹកនាំ​ការអភិវឌ្ឍ​រួមគ្នា​នៃ​​ក្រុងប៉េកាំង-ក្រុង ធានជីន -ខេត្តហឺប៉េ​ (Beijing-Tianjin-Hebei) ​​ទៀត​ផង៕​

图片默认标题

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស