邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់រ៉ែប្រេងកាតឈ្មោះKelamayi

2019-09-25 16:54:41 cri

图片默认标题_fororder_120624483

      កាលពី​ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ១៩៥៥ អណ្ដូងលេខ ១ នៃ​តំបន់​រ៉ែ​ប្រេងកាត​ឈ្មោះKelamayi ដែល​មាន​ទីតាំង​ស្ថិតនៅ​អាងទឹក Zhungeer ភូមិភាគស្វយ័ត​ Xinjiang បានប្រកាស​ពី​ការ​រកឃើញ​តំណក់​ប្រេងកាតឆៅ​ដំបូង​ដែល​អាច​ទាញ​យក​ដើម្បី​ផលិត​ប្រេង​បាន​ច្រើន​បំផុត​​បន្ទាប់ពី​ការបង្កើត​ប្រទេសចិនថ្មី ។ ដូច្នេះ នេះ​ជា​ការ​ចាប់​កំណើត​នៃ​តំបន់​ប្រេង​ដ៏​ធំ​មួយ​និង​ក៏​ជា​ការចាប់ផ្តើម​នៃ​ឧស្សាហកម្ម​ប្រេង​របស់​ប្រទេសចិន​ថ្មី​ផង​ដែរ ។

 

图片默认标题_fororder_438636215

      អស់រយៈពេលជាង ៦០ ឆ្នាំ​មក​ហើយ​ដែល​តំបន់​រ៉ែ​ប្រេងកាត​Kelamayiបានក្លាយ​ជា​ទីតាំងដែល​អាច​ទាញ​យក​ប្រេងឆៅ​បាន ១០ លាន​តោន​​និង​ជា​មូលដ្ឋាន​នៃ​ឧស្សាហកម្ម​គីមី​និង​ទីតាំង​ចម្រាញ់​ប្រេង​ខ្នាត​ធំ​នៅ​ភាគខាងលិច​របស់​ប្រទេសចិន ។ ប្រទេស​ចិន​បាន​បម្រុង​ទុក​ប្រេង​សរុប ២៦ រយលាន​តោន​ ព្រមទាំង​បាន​អភិវឌ្ឍ​និង​សាងសង់​តំបន់​ប្រេង​និង​ឧស្ម័ន​ជាង ៣០ កន្លែង ​ហើយ​បាន​ផលិត​ប្រេងឆៅ​ចំនួន ៣៧៦ លានតោន​និង​ឧស្ម័នធម្មជាតិចំនួន ៨៤៧៦០ លាន​ម៉ែត្រគូប ។ 

 

图片默认标题_fororder_1691389348

      ការអភិវឌ្ឍ​និង​ការសាងសង់​នៃ​តំបន់​រ៉ែ​ប្រេងកាត​Kelamayiធ្វើ​ឱ្យ​ប្រទេស​ចិន​ចាក​ផុត​ពី​ប្រទេស​ខ្សត់ធនធានប្រេង​និង​ផ្តល់​នូវ​មូលដ្ឋាន​ថាមពល​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម​របស់​ប្រទេសចិនថ្មី ។ 

អ្នកបកប្រែ:邓倩
ប្លុកពិសេស