李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រព័ន្ធផ្កាយរណបស្វែងរកទិសដៅឈ្មោះBeidou នៃប្រទេសចិន

2019-09-25 16:58:37 cri

      ប្រព័ន្ធ​ផ្កាយ​រណប​ស្វែង​រក​ទិស​ដៅឈ្មោះ​Beidou នៃប្រទេស​ចិន​បាន​ចាប់​ផ្តើម​ផ្តល់​សេវាកម្ម​ដល់​ពិភពលោក​នៅ​ថ្ងៃទី​ ២៧ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ។ ប្រព័ន្ធ​ផ្កាយ​រណប​ស្វែង​រក​ទិស​ដៅនេះ​គឺ​បង្កើត​ឡើង​ដោយ​ប្រទេស​ចិន​និងដំណើរ​ការ​អាជីវកម្ម​​ដោយ​ឯករាជ្យ​ ហើយ​ជា​ប្រព័ន្ធ​ផ្កាយ​រណប​ស្វែង​រក​ទិស​ដៅលើ​ពិភពលោកមួយ​​ដែលអាច​​មាន​ទំនាក់ទំនង​​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណប​ស្វែង​រក​ទិស​ដៅនៃ​ប្រទេសដទៃទៀត​ ។

图片默认标题_fororder_新中国的第一:北斗系统

       ផ្កាយ​រណបឈ្មោះBeidou ដំបូង​បង្អស់ត្រូវ​បាន​បង្ហោះ​ដោយ​ជោគជ័យនៅ​     ឆ្នាំ​២០០០ ​។​   រហូតដល់​ពេល​បច្ចុប្បន្ននេះ​មាន​​​ផ្កាយ​រណប​ឈ្មោះ  Beidou ចំនួន​ ៤៦  គ្រឿង​  ត្រូវ​បាន​​បង្ហោះដោយ​ជោគជ័យ​ផងដែរ ។  ប្រព័ន្ធ​ផ្កាយ​រណប​ស្វែង​រក​ទិស​ដៅនៃប្រទេសចិន​បាន​ស្នើសុំ​កម្មសិទ្ធិ​បញ្ញា​ចំនួន​ ៥ ម៉ឺន​ ៤ ពាន់​ករណី​​  ឈរ​នៅ​​លំដាប់ទីមួយ​លើពិភពលោក ។

图片默认标题_fororder_新中国的第一:北斗系统2

       ពេលបច្ចុប្បន្ននេះ​  នៅក្នុង​ទូទាំង​ប្រទេស​ចិន មាន​រថយន្តបម្រើ​សេវាកម្ម​ជាង​ ៦ លាន​គ្រឿង​ រថយន្ត​ប្រៃសណីនិង​រថយន្តសម្រាប់​​ដឹកទំនិញ​រហ័ស​ចំនួន ៣ ម៉ឺន​គ្រឿង​ ឡាន​ក្រុង​ប្រមាណ​ ៨ ម៉ឺន​គ្រឿង​នៅ​ទីក្រុង​ជាង​ ៣០ នៃប្រទេស​ចិន​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយ​រណប​ស្វែង​រក​ទិស​ដៅនេះ​   ។    ព្រមពេល​ជាមួយ​គ្នានេះ​ ប្រទេស​ចិន​ក៏បាន​នាំចេញ​ផលិតផល​​​បច្ចេកវិទ្យា​ខ្ពស់នានា​​​ទៅកាន់​ប្រទេស​និង​តំបន់​ជាង​ ៩០ ផងដែរ​។

图片默认标题_fororder_新中国的第一:北斗系统3

អ្នកបកប្រែ:李庆莉

ពិភាក្សា()