កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧ នាវាផ្ទុកយន្តហោះគ្រឿងទី ២ របស់ប្រទេសចិនដែលជានាវាផ្ទុកយន្តហោះគ្រឿងទី ១ ដែលប្រទេសចិនបានស្រាវជ្រាវនិងផលិតដោយខ្លួនឯងបានដាក់ឱ្យធ្វើនាវាចរណ៍ដំណើរការ ។ នាវាផ្ទុកយន្តហោះនេះបានចំណាយពេលផលិតតែ ២៦ ខែ ដែលអាចផ្ទុកយន្តហោះចម្បាំងផលិតនៅចិនចំនួន ៣៦ គ្រឿង ។ ប្រទេសចិនបានក្លាយជាប្រទេសមួយដែលអាចផលិតនាវាផ្ទុកយន្តហោះដោយខ្លួនឯងនៅលើពិភពលោក ។
ចាប់ពីការបញ្ចប់ការសាកល្បងធ្វើនាវាចរណ៍តាមសមុទ្រជាលើកដំបូងនៅក្រុងសៀងហៃកាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨ មក នាវាផ្ទុកយន្តហោះនេះបានបំពេញបេសកកម្មសាកល្បងចំនួន ៦ លើកដោយជោគជ័យ ដែលបានខិតជិតគោលដៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការនិងប្រកបដោយសមត្ថភាពប្រយុទ្ធនិងសមត្ថភាពការពារ ។
នៅពេលមុននេះ នាវាផ្ទុកយន្តហោះដំបូងបង្អល់របស់ប្រទេសចិនត្រូវបានកែច្នៃពីនាវាដឹកយន្តហោះដែលទិញពីសហភាពសូវៀតនៅឆ្នាំ ១៩៨០ និងប្រគល់ឱ្យកងទ័ពជើងទឹកយកទៅប្រើប្រាស់នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១២ វាត្រូវបានដាក់ឈ្មោះថា “នាវាផ្ទុកយន្តហោះលាវនីង”នៃកងទ័ពជើងទឹកកងទ័ពរំដោះប្រជាជនចិន ។