徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងអញ្ជើញទស្សនាពិព័រណ៍សមិទ្ធផលទ្រង់ទ្រាយធំដើម្បីអបអរសាទរខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

2019-09-24 15:50:58 cri

图片默认标题_fororder_1125030110_15692483516981n

    កាលពី​ថ្ងៃទី ២៣ ខែកញ្ញា លោកស៊ីជីនភីង អគ្គលេខាធិការ​គណៈកម្មាធិការ​នៃមជ្ឈិមបក្ស​កុម្មុយនិស្តចិន ប្រធានរដ្ឋ​និងជា​ប្រធាន​នៃគណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បានអញ្ជើញ​ទៅកាន់​សារមន្ទីរ​ក្រុងប៉េកាំង ដើម្បី​ទស្សនា​ពិព័រណ៍​សមិទ្ធផល​ទ្រង់ទ្រាយធំ​ដើម្បី​អបអរសាទរ​ខួប​គម្រប់ ៧០ ឆ្នាំ​នៃការបង្កើត​សាធារណរដ្ឋប្រជាមានិតចិន​ក្រោម​ប្រធានបទ ដំណើរ​ដ៏មហិមា សមិទ្ធផល​ដ៏រុងរឿង ។

    លោកស៊ីជីនភីង​បាន​សង្កត់ធ្ងន់ថា សមិទ្ធផល​ជាប្រវត្តិសាស្ត្រ​និង​កំណែទម្រង់​ជាប្រវត្តិសាស្ត្រ​ដែល​ប្រទេសចិនថ្មី​ទទួលបាន​ក្នុងរយៈពេល ៧០ ឆ្នាំ បានបញ្ជាក់​យ៉ាងពេញលេញថា មានតែ​បក្សកុម្មុយនិស្តចិនទេ​ទើបអាច​ដឹកនាំ​ប្រទេសចិន និង​មានតែ​មាគ៌ា​សង្គមនិយម​ដ៏មាន​លក្ខណៈពិសេសចិនទេ​ទើបអាច​ណែនាំ​ប្រទេសចិន​ទៅកាន់​ភាពរុងរឿង​និង​វិបុលភាព ។ ត្រូវតែ​បង្ហាញ​និង​ឃោសនា​ឱ្យបានល្អ​នូវដំណើរ​អភិវឌ្ឍន៍ សមិទ្ធផល​ដ៏រុងរឿង​និង​ការបំភ្លឺ​បទពិសោធន៍​នៃ​ប្រទេសចិនថ្មី ដើម្បី​លើកទឹកចិត្ត​បក្ស​ទាំងមូល​និង​ប្រជាជន​គ្រប់ជនជាតិ​ទូទាំងប្រទេស​ឱ្យ​សាមគ្គីគ្នា​កាន់តែជិតស្និទ្ធ​ជុំវិញ​មជ្ឈិមបក្ស ហើយ​ខិតខំ​តស៊ូ​ឥតឈប់ឈរ​ដើម្បី​សម្រេច​បំណងប្រាថ្នា​របស់ប្រជាជន​ចំពោះ​ជីវភាព​ដ៏ល្អបវរ ៕

 

图片默认标题_fororder_1125030110_15692484006211n

图片默认标题_fororder_1125030110_15692484006201n

图片默认标题_fororder_1125030110_15692484006171n

 

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស