孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មូលធនអន្តរជាតិកាន់តែច្រើនឡើងៗមានសុទិដ្ឋិនិយមចំពោះការវិនិយោគទៅលើភាគហ៊ុនAនៃប្រទេសចិន

2019-09-24 14:38:04 cri

    កាលពី​ថ្ងៃទី២៣​ខែកញ្ញា ​វិទ្យុយើង​បាន​ចេញផ្សាយ​បទអត្ថាធិប្បាយ​មួយ​ក្រោម​ចំណងជើងថា ​“មូលធន​អន្តរជាតិ​កាន់តែ​ច្រើន​ឡើងៗ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការវិនិយោគ​ទៅលើ​ភាគហ៊ុនA​នៃ​ប្រទេសចិន​” ។

    អត្ថបទ​បង្ហាញថា ​ទន្ទឹមនឹង​ការសម្រេច​ចិត្តរបស់​សន្ទស្សន៍ ​S&P ​Dow ​Jones ​ដែលបាន​ដាក់បញ្ជូល​ភាគហ៊ុនA ​របស់ចិន​ចូលក្នុង​សន្ទស្សន៍​ស្តង់ដារ​សកលនៃ​ទីផ្សារ​បង្កើតឡើងថ្មី​នៃ ​S&P ​ជាផ្លូវការ​​​ ក្រុមហ៊ុន​សន្ទស្សន៍​អន្តរជាតិ​ធំៗ​ទាំងបី​សុទ្ធតែ​បង្ហាញ​ការស្វាគមន៍​ចំពោះ​ភាគហ៊ុនA​ របស់ចិន ​។ ​នេះបាន​បង្ហាញថា ​កម្លាំង​ទាក់ទាញ​នៃទីផ្សារ​មូលធន​ចិននិង​សេដ្ឋកិច្ចចិន​បាន​បន្ត​កើន​ឡើង​ឥតឈប់ឈរ ​ហើយ​មូលធន​អន្តរជាតិ​កាន់តែ​ច្រើន​ឡើងៗ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការវិនិយោគ​ទៅលើ​ភាគហ៊ុនA​នៃ​ប្រទេសចិន​ ។

    អត្ថបទ​នេះ​ថ្លែងថា ​មូលហេតុ​សំខាន់​​ដែលធ្វើ​ឱ្យ​ទី​ផ្សារ​មូលធន​ចិន​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មូលធន​អន្តរជាតិ ​គឺ​ដោយសារ​បរិបទ​គោលនយោបាយ​រូបិយវត្ថុ​នៃ​តួអង្គ​សេដ្ឋកិច្ច​រីកចម្រើនដូច​ជា​អាមេរិក​និង​ប្រទេស​អឺរ៉ុប​ជា​ដើម​បាន​ប្រែ​ទៅ​ជា​ភាព​រលុង​នា​ពេល​បច្ចុប្បន្ន​នេះ ​ហើយ​ប្រទេស​ចិន​ជា​តួអង្គ​សេដ្ឋកិច្ច​តែ​មួយ​គត់​ក្នុង​ចំណោម​តួអង្គសេដ្ឋកិច្ចសំខាន់ៗ​ដែល​រក្សា​ស្ថិរភាព​គោល​នយោបាយ​រូបិយវត្ថុ​ជា​មួយ​នឹង​ការ​ប៉ាន់​តម្លៃ​ចំពោះ​ប្រាក់​យាន់​ចិន​នៅ​តែ​រក្សា​ភាព​ទាប​បង្គួរ ​និង​មាន​ស្ថិរភាព​ជាង​គេ​ ប្រទេស​ចិន​ត្រូវ​គេ​រំពឹង​ទុកថា​អាច​ក្លាយ​ជា​កន្លែង​ប្រមូល​ផ្តុំ​មូលធន​ពិភពលោក។​ព្រម​ពេល​ជា​មួយ​គ្នា ​ប្រទេស​ចិន​កំពុង​តែ​ជំរុញ​កំណែទម្រង់​នៃ​ទីផ្សារ​មូលធន ​ការ​នេះ​បាន​ធ្វើ​ឱ្យ​មូលធន​អន្តរជាតិ​មើល​ឃើញនូវ​អនាគត​ដ៏​ល្អ​របស់​ទី​ផ្សារ​មូលធន​ចិន ​និង​បាន​បង្កើន​ជំនឿ​ទុកចិត្ត​​វិនិយោគ​នៅ​ប្រទេស​ចិន។

    អត្ថបទ​បាន​និយាយថា បច្ចុប្បន្ន ការការពារនិយម​និង​ឯកតោភាគីនិយម​កំពុង​កើនឡើង សេដ្ឋកិច្ច​ពិភពលោក​កំពុង​ប្រឈមនឹង​សម្ពាធ​នៃការធ្លាក់ចុះ ហើយ​មូលធន​អន្តរជាតិ​មានសុទិដ្ឋិនិយម​ចំពោះ​ភាគហ៊ុន​A នៃប្រទេសចិន ដែល​ធាតុពិត​របស់វា​គឺ​មានសុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ចចិន ។ ការហូរចូល​នៃ​មូលធន​អន្តរជាតិ​ក៏មាន​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​នៃ​ទីផ្សារ​មូលធនចិន​បន្ថែមទៀត ។ ក្នុងសភាពការណ៍​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ប្រឈមនឹង​ភាពមិនប្រាកដប្រជា​កាន់តែខ្លាំង ទីផ្សារ​មូលធនចិន​បាន​បញ្ជាក់​ឱ្យឃើញនូវ​ភាពរឹងមាំ កម្លាំង​រស់រវើក​និង​សក្តានុពល​នៃសេដ្ឋកិច្ចចិន ដែលបាន​បញ្ចូល​ស្ថិរភាព​ដល់​ទីផ្សារ​មូលធន​ពិភពលោក​និង​សេដ្ឋកិច្ចពិភពលោក ។ ការធ្វើវិនិយោគ​នៅប្រទេសចិន​ឱ្យបាន​កាន់តែ​ឆាប់​នឹង​កាន់តែល្អ វាកំពុង​ក្លាយជា​និន្នាការ​អន្តរជាតិ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស