李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីប៉ាគីស្ថានកោតសសើរចំពោះសមិទ្ធផលដ៏ធំធេងរបស់ប្រទេសចិនក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅនេះ

2019-09-24 15:59:36 cri

图片默认标题_fororder_巴基斯坦总统阿里夫·阿尔维在接受中国记者采访刘畅摄

ពេល​ផ្តល់​បទ​សម្ភាសន៍​រួម​ជាមួយ​អ្នក​យកព័ត៌មាន​ចិន​កាលពី​ថ្ងៃទី​ ២៣ ខែ​កញ្ញា​ លោក​Arif Alvi ប្រធានាធិបតី​ប៉ាគីស្ថាន​បាន​ថ្លែង​ថា​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទទួលបាន​សមិទ្ធផល​ដ៏​ត្រចះត្រចង់ក្នុង​រយៈពេល​ ៧០ ឆ្នាំ​កន្លងទៅនេះ​ ។ គំនិត​ផ្តួចផ្តើម​ស្តីពី​”ខ្សែក្រវាត់និង​ផ្លូវ​”របស់​មេដឹកនាំ​ចិន​បាន​ធ្វើ​ឱ្យ​ប្រទេស​ប៉ាគីស្ថាន​និង​បណ្តា​ប្រទេស​តាម​បណ្តោយ​នានា​ទទួលបាន​ផលប្រយោជន៍​ជាច្រើន ។

លោក Arif Alvi បានបញ្ជាក់​ថា​ ប្រទេស​ចិន​បាន​ត្រួសត្រាយ​ផ្លូវ​សង្គម​និយម​ដែល​មាន​លក្ខណៈពិសេស​ចិន និង​បាន​បង្កើត​សមិទ្ធផល​ដ៏​ធំធេង​ក្នុង​វិស័យ​ជាច្រើន​ក្នុងរយៈពេល​ ៧០ ឆ្នាំ​កន្លងទៅនេះ ។ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​មាន​​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​តាម​រយៈការ​ធ្វើ​កំណែទម្រង់​និង​បើកទូលាយ​ ព្រម​ទាំង​បាន​ដើរ​លើស​បស្ចិម​ប្រទេស​​ទៀតផងតាម​រយៈការ​រៀនសូត្រ​ពី​ពួកគេ ។ ​ព្រម​ពេល​ជាមួយ​គ្នានេះ​ ប្រទេស​ចិន​ក៏​បាន​ជួយ​ប្រទេស​ផ្សេងទៀត​លើពិភពលោក​ឱ្យ​មាន​​​ការ​អភិវឌ្ឍ​ជាមួយ​គ្នា​ ។

ក្នុង​ឱកាស​ខួប​គម្រប់​ ៧០ ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​​ខិតជិត​មកដល់​នេះ​ លោក​Arif Alvi​បាន​ប្រសិទ្ធពរ​ជ៏យ​អស់​ពី​ដូង​ចិត្ត​ថា​ ខ្ញុំ​សូម​តំណាង​ឱ្យ​រដ្ឋាភិបាល​​និង​ប្រជាជន​ប៉ាគីស្ថាន​ សូម​ជូន​ពរ​ឱ្យ​ទទួលបាន​តែ​ភាព​សប្បាយរីករាយ​ដល់​មិត្ត​ភក្តិ​ចិន​របស់​ខ្ញុំ​ក្នុង​ថ្ងៃបុណ្យ​ជាតិ​  សូម​ជូន​ពរ​មិត្តភាព​ចិន​-ប៉ាគីស្ថានស្ថិតស្ថេរ​គង់​វង្ស​ជា​អមតៈ ។

 ​

អ្នកបកប្រែ:李庆莉
ប្លុកពិសេស