郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

អាជ្ញាធរប៉ូលីសក្រុងប៉ារីសនៃប្រទេសបារាំងចាប់ខ្លួនបាតុករប្រើហិង្សាជាង១០០នាក់

2019-09-22 15:56:33 cri

 ស្នងការដ្ឋាន​នគរបាលក្រុង​ប៉ារីសប្រទេស​បារាំងបាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី​២១​ខែ​កញ្ញាថា គិត​រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​នោះ អាជ្ញាធរ​ប៉ូលីស​បាន​ចាប់​ខ្លួន​ពួក​ឧទ្ទាម​ជ្រុល​និយម​សរុប​១៦៤​នាក់និង​ផាក​ពិន័យ​ប្រាក់​ចំពោះ​បាតុករ​៣៩៥​នាក់​ក្នុង​ប្រតិបត្តិ​ការ​បង្រ្កាប​សកម្មភាព​ដង្ហែក្បួន​បាតុកម្ម​”ចលនា​អាវ​កាក់​ពណ៌​លឿង”ជា​ដើម ។ សាលា​អយ្យ​ការ​ក្រុង​ប៉ារីស​បាន​ប្រកាស​កាលពី​យប់​ថ្ងៃ​ដដែល​ថា ក្នុង​ចំណោមអ្នក​ត្រូវ​ចាប់​ខ្លួន មាន​១២០​នាក់​ត្រូវ​បាន​ឃុំ​ឃាំងហើយ ។

      តាមការ​ផ្សាយ​ដំណឹង​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ដដែល អាជ្ញាធរប៉ូលីស​ក្រុង​ប៉ារីស​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលីសចំនួន​ជាង​៧០០០នាក់ ។ ក្រៅ​ពី​នេះ សមត្ថកិច្ច​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ក្រុង​ប៉ារីសក៏​បាន​ចាត់​វិធានការ​ពិសេស​នៅ​ថ្ងៃ​ទី​២១​ខែ​កញ្ញា ដោយ​បាន​ផ្តល់​ម៉ូតូ​និង​ឧប​ករណ៍​ពន្លត់អគ្គីភ័យចល័ត​ឱ្យ​ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ ដើម្បី​បង្កើន​ភាព​ចល័ត​និង​ដោះ​ស្រាយ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ដោយ​ទាន់​ពេល ។

      សូម​បញ្ជាក់​ថា ប្រទេស​បារាំង​បាន​កើត​មាន​ចលនា​តវ៉ា” អាវ​កាក់​ពណ៌​លឿង”ជុំ​ទី​៤៥នៅ​ថ្ងៃ​ទី​២១​ខែ​កញ្ញា នៅ​តំបន់​ជា​ច្រើន​ដូច​ជា​ក្រុង​ប៉ារីស​ជា​ដើម​ក៏​មាន​ការ​ដង្ហែ​ក្បួន​អំពី​បម្រែ​បម្រួល​អាកាស​ធាតុ​ដែរ ។ ពួក​ឧទ្ទាម​ជ្រុល​និយម​មួយ​ចំនួន​បាន​បន្លំ​ខ្លួន​ចូល​ក្នុង​ក្បួន​ ដើម្បី​ប្រព្រឹត្ត​អំពើ​ហិង្សានិង​សកម្មភាព​បំផ្លិច​បំផ្លាញ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស