王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ពីធីប្រកាសរូបតុក្កតាសិរីមង្គលជាមិត្តរូបនៃការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាឆ្នាំ២០២២ក្រុងប៉េកាំងបានប្រារព្ធធ្វើនៅក្រុងប៉េកាំង

2019-09-18 11:29:45 cri

   

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500049%5c1%5c9500049_1_1_fa25e507-b89a-4fd0-b920-cd782323ed4a

     ថ្ងៃទី​១៧​ខែ​កញ្ញា​ ​ពីធី​​ប្រកាស​រូបតុក្កតា​សិរីមង្គល​ជា​មិត្តរូប​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ ​និង​​ការ​ប្រកួត​កីឡា​អូឡាំពិក​ជនពិការ​រដូវ​រងា​ឆ្នាំ​២០២២​ក្រុង​ប៉េកាំង​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប៉េកាំង​។

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500049%5c1%5c9500049_1_1_af84ab05-5287-48d9-8ad3-ba9822b96ffd

      រូបតុក្កតា​សិរីមង្គល​ជា​មិត្តរូប​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ឈ្មោះ​Bing​Dwen​Dwen​ ​ គឺ​រចនាឡើង​​តាម​រូបរាង​របស់​ខ្លាឃ្មុំ​ផេនដា​ ​ជា​និមិត្តរូប​នៃកាយ​សម្បទា​រឹងមាំ​និង​ ឆន្ទៈ​ដ៏​មុតមាំ​របស់​កីឡាករកីឡាការិនី​ដែល​ចូលរួម​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ ក៏ដូចជា​ស្មារតី​អូឡាំពិក​ដែល​លើក​ទឹកចិត្ត​ដល់​មនុស្ស​ទាំង​ឡាយ​ផង​ដែរ​​។​

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500049%5c1%5c9500049_1_1_6cd0219b-dd38-4bd9-bf9e-ad99a40e97f2

       ចំណែក​រូប​តុក្កតា​សិរីមង្គល​ជា​និមតិ្តរូប​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​ជនពិការ​​រដូវ​រងា​ឈ្មោះ​ Shuey Rhon Rhon​ ​គឺ​រចនាឡើង​តាម​រូបរាង​ចង្កៀង​​គោម​ចិន​ ​បាន​បង្ហាញ​ពី​ទស្សនទាន​ដ៏​ល្អ​ប្រសើរ​ដែល​ឆ្លង​តាមរយៈ​ការ​ប្រកួត​កីឡា​អូឡាំពិក​ជនពិការ​មក​បង្កើត​ពិភពលោក​មួយ​ដែល​កាន់តែ​ប្រកប​ដោយ​​បរិយាប័ន្ន​និង​កសាង​សហគមន៍​រួម​វាសនាតែ​មួយ​របស់​មនុស្សជាតិ​។​

      លោក​Thomas Bach​ប្រធាន​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​បាន​ថ្លែង​ថា​ ​ការ​ប្រកាស​ពី​រូប​តុក្កតា​សិរីមង្គល​គឺជា​សញ្ញា​កត់សម្គាល់​ថា​ក្រុង​ប៉េកាំង​បាន​បោះ​មួយ​ជំហានទៅ មុខ​​ដ៏​សំខាន់​ក្នុងការ​ក្លាយ​ទៅជា​ទីក្រុង​ទី១​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​អូឡាំពិក​​ដែល​បាន​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​ទាំង​រដូវ​ក្តៅ​និង​រដូវ​រងា​៕

 

អ្នកបកប្រែ:王昭君

ពិភាក្សា()