ផ្កាយរណប Dongfanghong លេខ ១ ដែលជាផ្កាយរណបទីមួយនៃសាធារណរដ្ឋប្រជាមានិតចិនបានបង្ហោះដោយជោគជ័យនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណបក្រុងJiuquan ប្រទេសចិនកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩៧០ បានធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសទី ៥ លើពិភពលោកដែលអាចផលិតរ៉ុក្គែតនិងផ្កាយរណបដោយខ្លួនឯង ។
បុព្វហេតុផ្កាយរណបនៃប្រទេសចិនទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងយុគសម័យថ្មី ។ ផ្កាយរណប Wukong បានត្រូវបង្ហោះកាលពីខែធ្នូ ឆ្នាំ២០១៥ ។ ផ្កាយរណប Mozi បានត្រូវបង្ហោះកាលពីខែសីហា ឆ្នាំ២០១៦ ។ ក្នុងរយៈពេល ៤៩ ឆ្នាំកន្លងទៅនេះ ផ្កាយរណបជាង ២ រយគ្រាប់ដែលស្រាវជ្រាវ ផលិតនិងបង្ហោះដោយប្រទេសចិនបាននិងកំពុងហោះហើរនៅលើគន្លងតារាវិថី។