王幸
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៖ប្រទេស​ចិន​បាន​ដើរតួនាទី​ដ៏​សំខាន់​សម្រាប់ជំរុញ​វិបុលភាព​ក្នុង​តំបន់​និង​ពិភពលោក

2019-09-17 14:59:18

      កាល​ពី​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ជា​មួយ​អ្នកសារព័ត៌មាន​នៃ​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន ។ សម្តេច​បាន​ជូនពរដល់​ខួប​ទី ៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិតចិន​បានដើរតួនាទី​​ដ៏សំខាន់​នៅក្នុងការចូលរួមចំណែក ដើម្បីសន្តិភាពនៅក្នុងតំបន់​ ។ 

图片默认标题_fororder_11

      សម្តេច ហ៊ុន សែនបាន​ថ្លែង​ថា ភាពរីកចម្រើនរបស់ចិន​គឺជារឿងអស្ចារ្យណាស់ ដែលអាចបង្ហាញ​ពីតួនាទី នៅត្រង់ថា ទំហំផ្ទៃដីរបស់ចិន ប្រហែលជាមិនដល់១០ភាគរយ នៃផ្ទៃដីពិភពលោកនោះទេ ក៏ប៉ុន្តែចិនបានចិញ្ចឹមប្រជាពលរដ្ឋគឺប្រមាណជិត២០ភាគរយឯណោះ នោះហើយគឺជាសមិទ្ធផល​ដែល​មិនអាចមើលរំលងអំពីទិដ្ឋភាពបែបនេះ។​អ្វីដែលសំខាន់ជាងនេះទៀតនោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនបានក្លាយជាប្រទេសមានទំហំសេដ្ឋកិច្ចកម្រិតទី២នៃពិភពលោក ដែលប៉ុន្មានជា១០ ទៅ២០ឆ្នាំមុននោះ គ្មាននរណានឹកស្មានដល់ថាចិនអាចដើរដល់កម្រិតនេះទេ។ នេះគឺជាចំណុចដែលយើងត្រូវមើលឃើញពីល្បឿននៃការហក់ឡើងរបស់ប្រទេសចិនលើគ្រប់វិស័យ ក្នុងនោះ វិស័យសេដ្ឋកិច្ច ជីវភាពប្រជាជនមានការកើនឡើងគួរឲ្យកត់សម្គាល់ ។ 

      ​ ក្រៅពីការអភិវឌ្ឍប្រទេសខ្លួនឯង​ ចិនបានដើរតួនាទីសំខាន់ៗ នៅក្នុងការនាំមកនូវវិបុលភាព សម្រាប់តំបន់និងពិភពលោក ។ ​គំនិតផ្តួចផ្តើមរបស់លោក​ប្រធាន​រដ្ឋ​ចិន ស៊ី ជីន ភីង«ខ្សែក្រវាត់​និងផ្លូវ​» ក៏ដូចជា «ផ្លូវសូត្រ សតវត្សរ៍ទី២១» បានផ្តល់ឱ្យ​ប្រទេសជាច្រើនដែលមានការយកចិត្តទុកដាក់ជាមួយនឹងគម្រោងសហប្រតិបត្តិការ​នេះ​ទទួលបាននូវផលប្រយោជន៍ជាច្រើន តួយ៉ាងដូចជាកម្ពុជានិងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់នេះសុទ្ធតែ​ទទួលបានផលប្រយោជន៍ពីគម្រោងនេះ។ សម្រាប់គម្រោងនេះ ខ្ញុំបានចូល​រួមប្រជុំ២ដង កាលពីឆ្នាំ២០១៧ និងខែមេសា ឆ្នាំ២០១៩កន្លងមកនេះ ខ្ញុំឃើញថា ប្រទេសជាច្រើនកំពុងកាន់តែមានការចូលរួមជាមួយនឹងគំនិតផ្តួចផ្តើម ខ្សែក្រវាត់​និងផ្លូវ ស្របពេលដែលកម្ពុជាក៏ជាអ្នកទទួលផលនៃការរីកលូតលាស់របស់​សេដ្ឋកិច្ចចិនដែរ។

图片默认标题_fororder_22

      ពេល​ថ្លែង​ពី​ទំនាក់ទំនង​រវាងកម្ពុជានិងចិន សម្តេច ហ៊ុន សែន​បាន​រំពក​ពី​ព្រះ​ករុណ​សម្តេចព្រះនរោត្តម សីហនុ ​ ព្រះបរមរតនកោដ្ឋដែល​ទ្រង់​បាន​ទទូល​ស្គាល់​សាធារណរដ្ឋប្រជាមានិតចិន តាំងពីពេលដែលសាធារណរដ្ឋប្រជាមានិតចិនមិនទាន់បានក្លាយទៅជាសមាជិកអង្គការសហប្រជាជាតិឯណោះ។ប្រទេស​កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ហើយការអនុវត្ត នូវនយោបាយចិនមួយ គឺជាការគោរពនូវអធិបតេយ្យភាពរបស់ចិន។ ការគោរពអធិបតេយ្យភាពរបស់ចិន វាមានតម្លៃស្មើនឹងការគោរពអធិបតេយ្យកម្ពុជាខ្លួនឯង។

      សម្តេច ហ៊ុន សែន​បាន​ថ្លែង​ថា ចិនបានផ្តល់ជំនួយសម្រាប់កម្ពុជា ដោយគ្មានការផ្សារភ្ជាប់លក្ខខណ្ឌណាមួយទេ។ គោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព គឺជាចំណុចពិសេស ដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាមិត្ត​ដទៃទៀតតែងតែធ្វើការជាមួយចិនបានយ៉ាងល្អ។ គ្មានលក្ខខណ្ឌតម្រូវណាមួយថា កម្ពុជាគួរធ្វើនេះ គួរធ្វើនោះទេ ប៉ុន្តែចិនបានគោរពនូវការសម្រេចចិត្តរបស់យើង។ហេដ្ឋារចនាសម្ពន្ធដែលកម្ពុជាទទួលបានជំនួយពីមិត្តចិន គឺបានជួយជំរុញសេដ្ឋកិច្ចកម្ពុជាខ្លាំងណាស់​។បន្ថែមលើនោះ ចិនក៏បានជួយធ្វើឲ្យយើងបានតភ្ជាប់រវាងប្រទេសកម្ពុជានិងប្រទេសជិតខាងក្នុងតំបន់ ។ 

      នៅ​ចុង​បញ្ចប់​នៃ​បទ​សម្ភាសន៍​ សម្តេច ហ៊ុន សែន បាន​តាងនាម​រដ្ឋាភិបាល​កម្ពុជា​និង​រូបសម្តេច​ផ្ទាល់​និង​ក្នុង​នាម​ជា​មិត្ត​ល្អ​​របស់​ប្រទេស​ចិន សម្តែង​ការ​ជូនពរ​បក្សកម្មុយនិស្តចិន រដ្ឋាភិបាល​ចិន​ និង​ប្រជាជន​ចិន​ឱ្យ​ទទួល​បាន​​សមិទ្ធផល​កាន់តែ​ច្រើន​នៅ​ពេល​អនាគត ជាមួយគ្នានេះ ក៏​រំពឹង​ថា ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​​នឹង​បន្ត​រួមចំណែក​ចំពោះ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​និង​ទូទាំង​ពិភពលោក​ផងដែរ ។

 

អ្នកបកប្រែ:王幸

ពិភាក្សា()