គួររម្លឹកថា កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ១៩៨០ យន្តហោះដឹកអ្នកដំណើរធុនធំដំបូងគេសញ្ញាYun10 ដែលប្រទេសចិនសិក្សាស្រាវជ្រាវនិងផលិតបានទទួលជោគជ័យ។
កាលពីខែមិថុនាឆ្នាំ២០១៦ យន្តហោះសញ្ញាARJ21ដែលប្រទេសចិនសិក្សាស្រាវជ្រាវនិងផលិតដោយខ្លួនឯងបានដំណើរការជាផ្លូវការ នេះជាការបញ្ចប់នូវប្រវត្តិសាស្រ្តផ្តាច់មុខនៃសហគ្រាសផលិតយន្តហោះបរទេសនៅក្នុងទីផ្សារនៃវិស័យអាកាសចរណ៍ស៊ីវិលចិន។
កាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០១៧ យន្តហោះធុនធំសញ្ញាC919ដែលប្រទេសចិនស្រាវជ្រាវនិងផលិតជាលើកដំបូងដោយបំពាក់និងប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនចំផុតនិងមានកម្មសិទ្ធិបញ្ញារបស់ខ្លួននោះបានទទួលជោគជ័យក្នុងការហោះហើរសាកល្បងជាលើកដំបូង។ការនេះជាសញ្ញាកត់សម្គាល់ឱ្យឃើញថា៖ប្រទេសចិនមានសមត្ថភាពខ្ពស់ក្នុងការស្រាវជ្រាវនិងផលិតយន្តហោះទំនើបៗហើយ។
តាមការរំពឹងទុក ប្រទេសចិននឹងប្រគល់យន្តហោះថ្មីជាង៩ពាន់គ្រឿងសម្រាប់បម្រើប្រតិបត្តិការផ្លូវអាកាសក្នុងរយៈពេល២០ឆ្នាំខាងមុខដែលស្មើនឹង២២ភាគរយនៃចំនួនយន្តហោះថ្មីសម្រាប់ប្រតិបត្តិការហោះហើរទូទាំងពិភពលោក៕