翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដាយមាសនៃការប្រកួតកីឡាអូឡាំពិក

2019-09-12 20:27:36 cri

     ​ឆ្នាំ ១៩៨៤  ​នៅក្នុង​​កា​រ​ប្រកួត​កីឡាអូឡាំពិក​ក្រុង​ឡូសអេនជឺលេស គណៈប្រតិភូអត្តពលិក​​ចិន​បាន​​​ទៅ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិកវិញ​បន្ទាប់​ពី​ខក​ខាន​​អស់​រយៈ​ពេល​ ៣២ ​ឆ្នាំ​ ។​ ក្នុង​ការ​ប្រកួត​កីឡាអូឡាំពិក​លើក​នេះ លោក​Xu Haifeng កីឡាករ​ជម្រើស​ជាតិ​​ចិន​ដណ្តើមបាន​ជើង​ឯក​ក្នុង​វិញ្ញាសាបាញ់​កាំភ្លើង​​​ចម្ងាយ​ ៥០ ម៉ែត្រ​​ ​បាន​បំបែកកំណត់​ត្រា​​ប្រវត្តិសាស្រ្តរបស់​ប្រទេសចិន​ដែល​​មិនធ្លាប់​បាន​មេដាយមាស​សោះ​ក្នុង​ការប្រកួត​កីឡាអូឡាំពិក​ ។ 

图片默认标题_fororder_图1

     ក្នុង​ការ​ប្រកួតកីឡាអូឡាំពិក​រដូវ​រងា​ទីក្រុងសលត៍លេកឆ្នាំ ២០០២ អ្នក​នាង​Yang Yang ​ដណ្ដើមបាន​មេដាយមាស​ក្នុង​វិញ្ញាសា​រំអិលទឹកកក​រយៈ​ចម្ងាយខ្លី​​ ៥០០ ម៉ែត្រ​ បាន​បង្កើត​ឯតទគ្គកម្មរបស់​ប្រទេសចិន​ដែល​មាន​កំណត់​ត្រា​​​មេដាយ​សូន្យ​ក្នុង​ការ​ប្រកួតកីឡាអូឡាំពិក​រដូវរងា​ ។

      ក្នុង​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​វិញ្ញាសា​រត់​ផ្លោះរបង​ចម្ងាយ​ ១១០ ម៉ែត្រ​ភេទ​បុរស​នៃ​ការ​ប្រកួត​កីឡាអូឡាំពិក​ក្រុង​អាថែន​ឆ្នាំ ២០០៤ លោក​Liu Xiang ដណ្តើម​បាន​មេដាយ​មាស​ដោយ​ប្រើ​ពេល​ ១២,៩១ វិនាទី​ ដែល​ជា​ល្បឿន​ស្មើ​នឹង​​ឯតទគ្គកម្ម​ពិភពលោក បាន​កា្លយ​ទៅជា​ជនស្បែក​លឿង​​រូប​ទីមួយដែល​ដណ្តើម​បាន​ជើងឯក​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​ខ្លី​នៃ​ការ​ប្រកួត​កីឡាអូឡាំពិក ។

图片默认标题_fororder_图2

    ក្នុងការប្រកួត​កីឡាអូឡាំពិក​ក្រុងប៉េកាំងឆ្នាំ ២០០៨ គណៈប្រតិភូ​ចិន​ដណ្តើម​បាន​មេដាយមាស​ចំនួន ៤៨ ​គ្រឿង​ដែលបាន​ឈរនៅ​ចំណាត់ថ្នាក់​លេខ​មួយជា​លើក​ទី​មួយ​​ក្នុង​តារាង​​មេដាយ​​នៃការប្រកួត​កីឡា​អូឡាំពិក​ ។ ក្រោយ​ពី​វិល​ចូល​ការ​ប្រកួត​កីឡា​អូឡាំពិក​វិញ​​ ប្រទេសចិន​ថ្មី​​ដណ្តើម​បាន​មេដាយ​មាសសរុប​ ២២៧ គ្រឿង​ក្នុង​ការ​ប្រកួត​កីឡាអូឡាំពិក ៕

图片默认标题_fororder_图3

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស