郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនមានស្តង់ដាជាតិជិត៣ម៉ឺន៧ពាន់ស្តង់ដា ក្នុងរយៈពេល៧០ឆ្នាំមកនេះ បរិមាណនិងគុណភាពនៃស្តង់ដាបានកើនឡើងយ៉ាងខ្លាំង

2019-09-12 15:33:58 cri

      ថ្ងៃទី ១១ ខែ​កញ្ញា លោក Tian Shihong ប្រធាន​គណៈកម្មាធិការ​ជាតិ​​គ្រប់​គ្រង​ស្តង់ដា​​ចិន​បាន​ទម្លាយ​ឱ្យ​ដឹង​នៅ​ក្រុង​ប៉េកាំង​ថា គិត​រហូត​ដល់​បច្ចុប្បន្ន ប្រទេស​ចិន​មាន​ស្តង់ដា​ជាតិ​ចំនួន ៣ ម៉ឺន​ ៦ ពាន់ ៨ រយ ៧៧ស្តង់ដា ហើយ​បានជំរុញ​ដល់​ការ​បង្កើត​ស្តង់ដា​អន្តរជាតិចំនួន​​៥៨៣ស្តង់ដា​ ។​ ក្នុង​រយៈ​ពេល​៧០​ឆ្នាំ​មកនេះ​ បរិមាណ​និង​គុណភាព​នៃ​ស្តង់ដា​របស់​ប្រទេស​ចិន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ប្រព័ន្ធ​ស្តង់ដា​មាន​ភាព​កាន់​តែ​ល្អ​ពេញ​លេញ​ ។

      លោក Tian Shihong បាន​ថ្លែង​ទៀត​ថា នៅ​ពេល​អនាគត ប្រទេស​ចិន​នឹង​បង្កើត​យន្តការ​ស្តង់ដា​ប្រកប​ដោយ​កម្រិត​ខ្ពស់​និង​បើក​ទូលាយ​ទៅ​កាន់​បរទេស នឹង​សកម្ម​ចូល​រួម​សកម្មភាពធ្វើ​​អន្តរជាតូបនីយកម្ម​ស្តង់ដា​របស់​ខ្លួន​ ក៏​ដូច​ជា​បង្កើន​កិច្ច​សហប្រតិបតិ្តការ​និង​ការ​ផ្លាស់​ប្តូរ​ជា​មួយ​អង្គការ​ស្តង់ដា​អន្តរជាតិ​និង​ស្ថាប័ន​ស្តង់ដា​ជាតិ​ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​កសាង​ “​ខ្សែ​ក្រវាត់​និង​ផ្លូវ” ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស