郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បទវិភាគអន្តរជាតិ៖ប្រើចិត្តស្មោះនិងការប្រតិបតិ្តជាក់ស្តែងដើម្បីបង្កបង្កើតល័ក្ខខ័ណ្ឌមានអំណោយផលសម្រាប់ការពិគ្រោះពិភាក្សា

2019-09-12 16:41:40 cri

      ថ្ងៃទី ១២ ខែ​កញ្ញា អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចុះ​ផ្សាយ​បទ​អត្ថាធិប្បាយ​របស់​អ្នក​វិភាគ​ដែល​មាន​ចំណង​ជើង​ថា​ ប្រើ​ចិត្ត​ស្មោះ​និង​ការ​ប្រតិបតិ្តការ​ជាក់​ស្តែង​ដើម្បី​បង្ក​បង្កើត​ល័ក្ខខ័ណ្ឌ​មាន​អំណោយ​ផល​សម្រាប់​ការ​ពិគ្រោះ​ពិភាក្សា ។

      ទាក់​ទិន​នឹង​រឿង​ដែល​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ប្រទេស​ចិនបាន​​ប្រកាស​ពី​បញ្ជី​​ឈ្មោះ​​លើក​ទី​មួយសម្រាប់​លុប​ចោល​ការ​ដំឡើង​ពន្ធគយ​ចំពោះ​ផលិតផល​អាមេរិកមួយ​ចំនួន​ដែល​​នាំ​ចូល​ទៅកាន់​ប្រទេស​ចិន ​ និង​អាមេរិក​ប្រកាស​ថា​នឹង​ពន្យារ​ពេល​ដំឡើង​ពន្ធគយ​ចំពោះ​ផលិតផល​ចិន​ដែល​នាំ​ចូល​ទៅ​កាន់​អាមេរិក​ក្នុង​តម្លៃ​២ សែន​៥​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ បទ​វិភាគ​នេះ​សម្គាល់​ថា នៅ​មុនពេល​​រៀប​ចំ​កិច្ច​ពិគ្រោះ​ពិភាក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ជុំ​ទី​១៣ នៅ​ដើម​ខែ តុលា​ខាង​មុខ​នេះ ភាគី​ទាំង​ពីរ​បាន​ចាត់​វិធានការ​រៀង​ខ្លួន និង​បង្ហាញ​ពី​គោល​បំណង​និង​ចិត្ត​ស្មោះ​​ទៅ​វិញ​ទៅ​មក ព្រម​និង​បាន​ធ្វើ​​ប្រតិបតិ្តការ​ជាក់​ស្តែង​ក្នុង​ការ​ដើរ​ស្រប​តាម​គោលដៅ​តែ​មួយ​ វា​បាន​បង្ក​បង្កើត​ល័ក្ខខ័ណ្ឌមាន​អំណោយ​ផល​សម្រាប់​ជំរុញ​កិច្ច​ពិគ្រោះ​ពិភាក្សាឱ្យ​​ទទួល​បានការ​​វិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ប្រាកដ​ប្រជា ប្រការ​នេះ​សម​ស្រប​នឹង​ក្តី​រំពឹង​ទុក​នៃ​សហគមន៍​អន្តរជាតិ ពោល​គឺ​ជា​រឿង​ដែល​គួរ​ឱ្យសាទរ​ ។ ដំណើរ​សន្ទនា​ជាង​មួយ​ឆ្នាំ​មក​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សង្គ្រាម​ពាណិជ្ជកម្ម​គ្មាន​អ្នក​ឈ្នះ​ទេ ការ​ដំឡើង​ពន្ធគយ​ជា​បន្ត​បន្ទាប់​មិន​មែន​ជា​វិធីសាស្ត្រ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ពី​ឫសគល់​នោះ​ឡើយ មាន​តែ​ប្រកាន់​ខ្ជាប់​ការ​ផ្តល់​សមភាព​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​កិច្ច​សន្ទនា​និង​សហប្រតិបតិ្តការ​ក្នុង​​អាកប្បកិរិយា​ប្រកប​ដោយ​វិចារណញ្ញាណ​នោះ​ទេ​ ទើប​អាច​ដោះ​ស្រាយ​ជម្លោះ​និង​ការ​ខ្វែង​គំនិត​យ៉ាង​ពិត​ប្រាកដ​បាន​ ៕

图片默认标题_fororder_1641509314

 

អ្នកបកប្រែ:郭翔青

ពិភាក្សា()