李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនបានតំណាងឱ្យប្រទេសដែលមានទស្សនៈស្រដៀងគ្នាផ្សេងទៀតដើម្បីផ្តួចផ្តើមគំនិតពហុភាគីនិយម កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការនៅក្នុងក្រុមប្រឹក្សាកិច្ចការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

2019-09-11 14:43:07 cri

ថ្លែង​ក្នុង​សន្និសីទ​លើកទី​ ៤២ នៃក្រុមប្រឹក្សា​កិច្ច​ការ​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​ ១០ ខែ​កញ្ញា​  លោក​ ChenXu តំណាង​ចិន​ប្រចាំជា​អចិន្ត្រៃយ៍​នៅ​ទី​​ស្នាក់​​ការ​​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ហ្សឺណែវ​និង​អង្គការ​អន្តរជាតិ​ផ្សេងទៀត​នៅ​​ប្រទេស​​​ស្វីស​បាន​តំណាង​ឱ្យ​ប្រទេស​ដែល​មាន​ទស្សនៈស្រដៀង​គ្នា​​ផ្សេងទៀត​​ដើម្បី​បកស្រាយ​ពី​ទស្សនៈចំពោះ​យន្តការ​សិទ្ធិមនុស្ស​ពហុភាគី​និង​ការងារ​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​ ។

លោក​បានថ្លែង​ថា​ ប្រទេស​មួយ​ចំនួន​ដែល​មាន​ទស្សនៈស្រដៀង​គ្នា​បាន​វាយ​តម្លៃ​ជា​វិជ្ជមាន​ចំពោះ​បុព្វហេតុ​ការងារ​របស់​លោក​Michelle Bachelet ឧត្តម​ស្នងការ​ទទួល​បន្ទុកកិច្ច​ការសិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​ក្នុងរយៈពេល​មួយ​ឆ្នាំ​កន្លងទៅនេះ​ ដែល​បាន​យកចិត្តទុក​ដាក់​ដល់​ការ​ធ្វើ​កិច្ច​សន្ទនា​និង​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​លក្ខណៈស្ថាបនា​ជាមួយ​បណ្តាប្រទេស​នានា​ ក្នុងន័យ​ជំរុញកិច្ច​ការ​​សិទ្ធិមនុស្ស​គ្រប់​ប្រភេទឱ្យ​មាន​​​តុល្យភាព​ ។ លោក​បាន​គាំទ្រដល់​ការងារ​របស់​លោក​​Michelle Bacheletនិង​​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ ដើម្បី​ដើរ​តួនាទី​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍបុព្វហេតុ​សិទ្ធិមនុស្ស​អន្តរជាតិ​យ៉ាង​ល្អប្រសើរ ។​

      

អ្នកបកប្រែ:李庆莉
ប្លុកពិសេស