徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

៨០ ភាគរយសហគ្រាសជាសមាជិកនៃសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅចិនយល់ឃើញថា បរិយាកាសវិនិយោគរបស់ប្រទេសចិនកាន់តែប្រសើរឡើង

2019-09-11 11:18:32 cri

    កាលពី​ពេលថ្មីៗ​កន្លងទៅនេះ លោក​Timothy Stratford ប្រធាន​នៃសភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំនៅចិន​បានថ្លែងថា សហគ្រាស​ជាសមាជិក​នៃសភា​ពាណិជ្ជកម្ម​អាមេរិក​មាន​ទំនុកចិត្ត​ខ្លាំង​បំផុត​ក្នុងប្រវត្តិសាស្ត្រ​ចំពោះ​ការបើកទូលាយ​ទីផ្សារ​នៃ​រដ្ឋាភិបាលចិន ។ ចំពោះ​ការនេះ លោកស្រី​Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​ថា ប្រទេសចិន​ស្វាគមន៍​សហគ្រាស​បរទេស​បង្កើន​ការវិនិយោគ​នៅប្រទេសចិន និង​រួមគ្នា​ចែករំលែកនូវ​កាលានុវត្តភាព​នៃការអភិវឌ្ឍ​របស់​ប្រទេសចិន ។

    លោកស្រី​Hua Chunying សង្កត់ធ្ងន់ថា សភាពការណ៍​សេដ្ឋកិច្ច​និង​បរិយាកាស​ធ្វើពាណិជ្ជកម្ម​នៃប្រទេសចិន​ល្អឬ​មិនល្អ គឺសហគ្រាស​មានសិទ្ធិ​បញ្ចេញមតិ​ជាងគេ ។ ទស្សនៈ​របស់​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំនៅចិន​គឺជា​អ្នកតំណាង ហើយក៏ជា​អ្នកបញ្ជាក់ច្បាស់​នូវបញ្ហា​ផងដែរ ។ បច្ចុប្បន្ន មានសហគ្រាស​បរទេស​កាន់តែ​ច្រើនឡើងៗ​ទទួលបាន​ផលប្រយោជន៍​ពិតប្រាកដ​ពីបុព្វហេតុ​នៃការពង្រីក​ការបើកទូលាយ​វគ្គថ្មី​របស់ប្រទេសចិន ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស