徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថាអ៊ីស្រាអែលបានរកឃើញមូលដ្ឋានពិសោធន៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបដិសេធ

2019-09-11 11:19:39 cri

    កាលពី​យប់ថ្ងៃទី ៩ ខែកញ្ញា លោក​Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បានថ្លែងថា អ៊ីស្រាអែល​បានរកឃើញ​មូលដ្ឋាន​ពិសោធន៍​នុយក្លេអ៊ែរ​ដ៏សម្ងាត់​មួយកន្លែង និងបាន​អំពាវនាវដល់​សហគមន៍​អន្តរជាតិ​ឱ្យដាក់​សម្ពាធ​ទៅលើ​អ៊ីរ៉ង់ ។

លោក​Benjamin Netanyahu បានថ្លែងថា មូលដ្ឋាននេះ​ស្ថិតនៅ​Abadeh ភាគខាងត្បូង​ខេត្ត​Isfahan ប្រទេសអ៊ីរ៉ង់ ហើយ​អ៊ីរ៉ង់​បានប្រើ​មូលដ្ឋាននេះ​សម្រាប់​ធ្វើការពិសោធន៍​អាវុធ​នុយក្លេអ៊ែរ ។ លោក​Benjamin Netanyahu​សង្កត់ធ្ងន់ថា អ៊ីរ៉ង់​បានកំទេច​មូលដ្ឋាននេះ​បន្ទាប់ពី​ដឹងថា​អ៊ីស្រាអែល​បានរកឃើញវា ។

    បន្ទាប់មក លោក​Mohammad Javad Zarif រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់​បានបដិសេធ​ចំពោះ​ការចោទប្រកាន់នេះ ហើយ​បាន​ចោទប្រកាន់​អ៊ីស្រាអែលថា អ៊ីស្រាអែល​កំពុង​រកលេស​ដើម្បី​បង្កសង្គ្រាម ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស