邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្នាក់ដឹកនាំអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបសន្ទនាដោយឡែកពីគ្នាជាមួយប្រធានទីភ្នាក់ងារសារព័ត៌មានReutersនិងអនុប្រធានទីភ្នាក់ងារសារព័ត៌មានAP

2019-09-11 15:52:31 cri

      កាលពី​ថ្ងៃទី ១០ ខែកញ្ញា  ​លោក  Shen  Haixiong ​អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ​និងជា​អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​(CMG) ​បាន​ជួបសន្ទនា​ដោយឡែក​ពីគ្នា​ជាមួយ​លោក  Michael Fridenberg​ ប្រធានទីភ្នាក់ងារ​សារព័ត៌មាន ​​Reuters  ​និង​លោក​អនុប្រធាន​ទីភ្នាក់ងារ​សារព័ត៌មាន the Associated Press​(AP)  ​ដែល​អញ្ជើញ​មក​​​ទីក្រុងប៉េកាំង​ដើម្បី​ចូលរួម​​​វេទិកា​​កំពូល​ស្តីពី​សហគមន៍​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​ទូរទស្សន៍​ផ្លូវ​សូត្រ​ឆ្នាំ ២០១៩។

      ពេលជួបជាមួយលោក ​​​​ Fridenberg​  ​​លោក Shen  Haixiong ​​បាន​ថ្លែងថា  ​គោលការណ៍​​មូលដ្ឋាន​ក្នុង​ការផ្សាយ​ព័ត៌មាន​នៃ​​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​(CMG) ​គឺ  ​ការពិត ​សត្យានុម័ត​​ ​និង​យុត្តិធម៌។  ​អគ្គស្ថានីយ​CMG មាន​ឆន្ទៈ​​​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters  ​ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន ​ការចែករំលែក​ព័ត៌មាន​ហិរញ្ញវត្ថុ​  ​និងការផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ធំ​ៗ​និង​សំខាន់ៗ​ ​ដើម្បី​​ផ្សព្វផ្សាយ​​នូវ​ព័ត៌មាន​នៅ​ជុំវិញ​​ពិភពលោក​​​ដោយសំឡេង​​យុត្តិធម៌​និង​មានសិទ្ធិអំណាច។

      ជាការឆ្លើយតប ​លោក​​ Fridenberg​ ​បាន​ថ្លែងថា   ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ​ទន្ទឹង​រង់​ចាំ​ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​​ជាមួយ​អគ្គស្ថានីយ​CMG ​លើ​ការផ្សព្វ​ផ្សាយ​ព័ត៌មាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​  ​សេវា​ហិរញ្ញវត្ថុ​ជាដើម។

      ដោយ​ឡែក​ក្នុង​ជំនួប​​ជាមួយ​លោកអនុប្រធាន​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​លោក  Shen  Haixiong ​បាន​ថ្លែងថា   ​​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ (CMG)និង​ទីភ្នាក់ងារសារព័ត៌មាន​​ AP ​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​​ប្រកប​ដោយ​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង​​ដូចជា​​ការបង្កើត​ការិយាល័យ​​នៅក្រៅប្រទេស ​ការផ្សព្វផ្សាយ​ព័ត៌មាន​​អន្តរជាតិ​ជា​ពហុ​ភាសា  ​ការកសាង​បណ្តាញ​ផ្សព្វផ្សាយ​​អន្តរជាតិ​ជាដើម​​។​ ​សម្រាប់​ជំហាន​បន្ទាប់ ​CMG ​នឹង​បន្ត​ជំរុញ​​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូរ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AP​ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត។

      ជាការឆ្លើយតប ​អនុប្រធានទីភ្នាក់ងារសារព័ត៌មាន​ AP ​បាន​ថ្លែង​ថា ​​​AP​ចាត់ទុក​អគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​​​មជ្ឈិម​ចិន​(CMG) ​ជា​ដៃគូ​និង​មិត្តភក្តិ។ ​​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​នឹង​គាំទ្រ​អគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​​​មជ្ឈិម​ចិន​​(CMG) ​ក្នុង​ការបញ្ចេញ​សំឡេង​​សត្យានុម័ត​និង​យុត្តិធម៌​លើ​ឆាក​​សារព័ត៌មាន​អន្តរជាតិ​៕​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស