徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្លាំងទាក់ទាញទុនបរទេសនៃប្រទេសចិនមានភាពខ្លាំងក្លា

2019-09-11 15:24:46 cri

    កាលពី​ថ្ងៃទី ១០ ខែកញ្ញា អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈីមចិន​បានបទអត្ថាធិប្បាយ​ក្រោម​ចំណងជើងថា កម្លាំង​ទាក់ទាញ​ទុនបរទេស​នៃប្រទេសចិន​មានភាព​ខ្លាំងក្លា ។

    អត្ថបទ​បាន​និយាយថា នៅក្នុង​ពិព័រណ៍​វិនិយោគ​និងពាណិជ្ជកម្ម​អន្តរជាតិ​ក្រុង​Xiamen​ឆ្នាំ ២០១៩ ដែលកំពុង​ប្រព្រឹត្តឡើង ទំហំ​ទុនបរទេស​នៃកិច្ចសន្យា​ដែលបាន​ចុះហត្ថលេខា​ក្នុង​ពិព័រណ៍​ផលិតផល​កសិកម្ម​ស្តីពី​ខ្សែក្រវាត់និងផ្លូវ​កាលពី​ថ្ងៃទី ៨ ខែកញ្ញា​បាន​ឈានដល់ទៅ ២៩៥០០ លានដុល្លារអាមេរិក ។ តួលេខ​បានបង្ហាញពី​កម្លាំង​ទាក់ទាញ​យ៉ាងខ្លាំង​នៃប្រទេសចិន​សម្រាប់​ទាក់ទាញ​វិនិយោគ​ទូទាំងពិភពលោក ។

    អត្ថបទ​និយាយថា កម្លាំង​ទាក់ទាញ​របស់ចិន​​គឺមកពី​ទីផ្សារចិន​ធំទូលាយ សង្វាក់ឧស្សាហកម្ម​ដ៏ពេញលេញ សម្បូរដោយ​ធនធានមនុស្ស ហើយ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​បណ្តាញ​ដឹកជញ្ជូន​ទំនិញ​ដ៏ខ្លាំងក្លា ។ ជាមួយគ្នានេះ វា​ក៏មកពី​ប្តេជ្ញាចិត្ត​របស់​ប្រទេសចិន​ដែល​ប្រកាន់ខ្ជាប់នូវ​ការបើកទូលាយ​ចំពោះ​ក្រៅប្រទេស​ជាប់ជានិច្ច​ទោះ​ស្ថិតក្នុងសភាពការណ៍​មិនប្រាកដប្រជា​នៃបរិយាកាស​ខាងក្រៅ​និង​សកម្មភាព​បង្កើនបរិយាកាស​ពាណិជ្ជកម្ម​ដ៏ល្អប្រសើរ​សម្រាប់​ទុនបរទេស​ផងដែរ ។

    អត្ថបទ​សង្កត់ធ្ងន់ថា ទោះបី​វិវាទពាណិជ្ជកម្ម​ដែលបង្ក​ដោយ​អាមេរិក​ជាឯកតោភាគី​បាននាំមកនូវ​ភាពមិន​ប្រាកដ​ដល់​សេដ្ឋកិច្ចពិភពលោក ធ្វើឱ្យ​លំហូរទុន​ឆ្លងទ្វីប​បានកាត់បន្ថយ​យ៉ាងខ្លាំង​ក៏ដោយ ក៏​ឧត្តមភាព​ជាច្រើន​នៃបរិយាកាស​ពាណិជ្ជកម្ម​ចិន ធ្វើឱ្យ​សហគ្រាសបរទេស​មិនអាច​ចាកចេញបាន ហើយ​ប្រទេសចិន​នៅតែជា​គោលដៅចម្បង​សម្រាប់​ការវិនិយោគ​នៃពិភពលោក​ទាំងមូល ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស