邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យក្រសួងការបរទេសចិនប្រចាំនៅហុងកុងបដិសេធដាច់អហង្កការចំពោះពាក្យសម្តីមិនអើពើការពិតនៃអ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួន

2019-09-11 16:02:26 cri

      ចំពោះ​ការដែល​មាន​អតីតឧត្តមមន្ត្រី​អាមេរិក​មួយ​ចំនួន​បាន​អះអាង​នាពេល​កន្លងនេះថា​ ​បាតុកម្ម​​ដើម្បី​ប្រឆាំង​នឹង​ការធ្វើ​វិសោធនកម្ម​លក្ខន្តិក​នៃ​ហុងកុង​មិនមែន​កិច្ចការ​ផ្ទៃក្នុង​​របស់​ប្រទេស​ចិន​ ​ហើយ​ថែមទាំង​គាំទ្រ​​ពួកជ្រុលនិយម​ដោយយកបញ្ហា​​សិទ្ធិមនុស្ស​និង​សេរីភាព​ធ្វើ​ជា​លេស​  ​​​ត្រូវបាន​​អ្នកនាំពាក្យ​​​ការិយាល័យ​ក្រសួង​ការបរទេស​ចិន​ប្រចាំ​ហុងកុង​​​ឆ្លើយតប​​កាលពី​ថ្ងៃទី ១០ ​ខែ​កញ្ញា​ថា​   អ្នកនយោបាយ​អាមេរិក​មួយ​ចំនួន​​ធ្វេសប្រហែស​​នឹង​ការពិត​ ​មិនអើពើ​លើ​គោលការណ៍​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​ឡើយ​ ​ថែម​ទាំង​បាន​ជ្រៀតជ្រែក​យ៉ាង​ធ្ងន់ធ្ងរ​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​ ។ ​យើងខ្ញុំ​មានការមិនពេញចិត្ត​យ៉ាង​ខ្លាំង​និង​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​ការនេះ។

      អ្នកនាំពាក្យ​មួយរូប​នេះ​បាន​​​សង្កត់​ធ្ងន់​ថា  ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ ​ល្មើស​យ៉ាង​ខ្លាំង​នឹង​ច្បាប់​អន្តរជាតិ​ ​បំផ្លាញ​ដល់​ផលប្រយោជន៍​រួម​នៃ​បណ្តា​ប្រទេស​  ​ដែល​កើត​មាន​ភាពចលាចល​​​។​​ ​​ប្រទេស​ចិន​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​មកពី​ខាង​ក្រៅ​ណាមួយ​ជ្រៀតជ្រែក​ចូល​​ក្នុងកិច្ចការ​ហុងកុង​និង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ឡើយ​  ​ហើយ​ដាច់ខាត​មិន​​អង្គុយ​មើល​​អធិបតេយ្យភាព​បូរណភាព​ទឹកដី​ ​សន្តិសុខ​ជាតិ​ ​​ភាពរុងរឿងនិងស្ថិរភាព​នៃ​ហុងកុង​​នូវ​រង​ការបំផ្លាញ​នោះដែរ៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស