李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីនៃប្រទេសអាហ្វ្រិកខាងត្បូងថ្លែងថា ករណីអំពើហិង្សានាពេលថ្មីៗកន្លងទៅនេះមិនមែនជាអំពើបដិសេធជនបរទេសឡើយ

2019-09-11 15:41:03 cri

​លោក Mapisa-Nqakula​ រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃប្រទេស​អាហ្វ្រិក​ខាងត្បូង​បានថ្លែង​កាលពី​ថ្ងៃទី​ ១០ ខែ​កញ្ញា​ថា​ ករណី​​អំពើហិង្សា​ដែល​បានកើត​ឡើង​នៅប្រទេស​អាហ្វ្រិក​ខាងត្បូងកាល​​ពី​ចុងខែ​សីហា​រហូត​មកដល់​​​បច្ចុប្បន្ននេះ​ មិន​មែន​ជា​អំពើបដិសេធ​ជន​បរទេស​ឡើយ ។

លោក​បានបញ្ជាក់ថា​ ការ​ប៉ះ​ទង្គិចដោយ​ហិង្សាកាល​​ពេល​ថ្មី​ៗកន្លងទៅនេះ​បាន​សម្លាប់​មនុស្ស​ ១២ នាក់​ ក្នុងនោះ​មាន​មនុស្ស​ ១០ នាក់​ជា​ជន​អាហ្វ្រិក​ខាងត្បូង​ ។ ហាង​លក់ទំនិញ​ជា​ច្រើន​ដែល​មាន​ថៅកែជា​ជន​អាហ្វ្រិក​ខាងត្បូង​ត្រូវ​បានគេ​ប្លន់​និង​បំផ្លាញ​ក្នុង​អំឡុង​ពេល​កើត​មាន​ករណី​​អំពើ​ហិង្សា ។ ពេល​បច្ចុប្បន្ននេះ​ នៅក្រុងចូហានណេសប៊ឺកនិង​ក្រុង​ព្រីតូរីយ៉ាជាដើម​បានវិល​ត្រឡប់​មក​​ភាព​ប្រក្រតី​​ឡើង​វិញហើយ​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស