李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហ៊ុនHuawei ចេញផ្សាយ«សៀវភៅសស្តីពីគោលជំហរនៃការប្រើប្រាស់បច្ចេកវិទ្យា5G»នៅក្នុងពិព័រណ៍ទូរគមនាគមន៍ពិភពលោក

2019-09-11 15:42:16 cri

   ក្រុម​ហ៊ុន​Huaweiនៃប្រទេស​ចិន​បានចេញផ្សាយ​​«សៀវភៅ​សស្តីពី​គោលជំហរ​នៃការ​ប្រើប្រាស់​បច្ចេកវិទ្យា​ 5G »  នៅ​ក្នុង​ពិព័រណ៍​ទូរគមនាគមន៍​ពិភពលោក​​ឆ្នាំ​២០១៩នៃ​សម្ព័ន្ធ​ទូរគមនាគមន៍​អន្តរជាតិ​នៅ​​​ទីក្រុងប៊ុយដាប៉ែស ប្រទេស​ហុងគ្រី​កាលពី​ថ្ងៃទី​ ១០ ខែ​កញ្ញា​ ដោយ​បាន​បង្ហាញ​ពីសភាពការណ៍នៃ​​ការ​ប្រើប្រាស់​​បច្ចេកវិទ្យា5Gក្នុង​វិស័យ​ជាច្រើន​ ព្រមទាំង​អំពាវនាវ​ដល់​អង្គការ​មុខរបរពាក់ព័ន្ធ​​និងស្ថាប័ន​និយតករ​លើពិភពលោកបង្កើន​​កិច្ច​សម្រប​សម្រួល​​និង​ដើរដល់​ស្តង់ដារួម​មួយ​​​ ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែក​ប្រភពធនធាន​និង​បរិយាកាស​ពាណិជ្ជកម្ម​ដ៏ល្អ​ប្រសើរ​ដល់​ការ​​ដាក់​ពង្រាយ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​5Gក្នុង​វិស័យ​ពាណិជ្ជកម្ម​ ។

សៀវភៅស​បាន​បញ្ជាក់​ថា​ ឧត្តម​ភាព​នៃ​​បច្ចេកវិទ្យា​5Gនឹង​ផ្តល់​ផលប្រយោជន៍​ដល់​មុខរបរ​នានា​ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធិភាព​សង្គម ។ សៀវភៅសនេះ​ក៏បាន​អំពាវនាវ​ឱ្យ​កំណត់​ស្តង់ដារូម​មួយ​ដែល​ឯកភាព​​ជាអន្តរជាតិ​ ។ ​ការ​ធ្វើយ៉ាង​នេះ​នឹង​ជំរុញ​ដល់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​5Gក្នុងវិស័យពាណិជ្ជកម្ម​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស