李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ផ្លូវដែកទីមួយដែលសាងសង់ឡើងដោយប្រទេសចិន

2019-09-11 14:27:55 cri

    នៅ​តំបន់ភាគនិរតី​នៃប្រទេស​ចិន​មាន​ភ្នំ​ជាច្រើន​ដែលបង្ក​ការ​លំបាក​​ដល់​ការ​ធ្វើ​ដំណើររបស់​ប្រជាជន​តំបន់​ ។ កាលពី​ថ្ងៃទី​ ១៣ ខែ​មិថុនា​ ឆ្នាំ​១៩៥២  ផ្លូវ​ដែកពី​ក្រុង​Chengdu ដល់ក្រុង​Chongqing ដែល​ជា​ផ្លូវ​ដែក​ទីមួយ​ដែល​សាង​សង់ឡើង​ដោយ​ប្រទេស​ចិន​បាន​ប្រគល់ឱ្យ​​ប្រើប្រាស់​ ។​​ នេះ​ជា​ផ្លូវ​ដែក​ទីមួយ​នៅ​តំបន់ភាគ​និរតីនៃប្រទេស​ចិន​ដែល​សាងសង់​ឡើង​ដោយ​កងវិស្វកម្ម​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ចំនួន​ជាង​ ៣ ម៉ឺននាក់​​និង​កម្មករ​ ១ សែន​នាក់​ក្នុងរយៈពេល​ ២ ឆ្នាំ ។

   កាលពី​ឆ្នាំ​ ១៩៧៥ ផ្លូវ​ដែកដើរ​ដោយ​ថាមពល​​អគ្គិសនី​ពី​ក្រុង​Baojiដល់​Chengdu ដែល​ជា​ផ្លូវ​ដែក​អគ្គិសនី​ទីមួយ​នៃប្រទេស​ចិន​បាន​ប្រគល់​ឱ្យ​ប្រើប្រាស់​ ។ កាលពី​ឆ្នាំ​ ២០០៦ ផ្លូ​វដែក​ពី​ក្រុង​Xiningដល់ក្រុង​​Lasa បាន​ប្រគល់​ឱ្យ​ប្រើប្រាស់ ហើយ​​បាន​បង្កើត​ឯតទគ្គកម្មពិភពលោក​​ក្នុង​បុព្វហេតុ​នៃ​ការ​សាងសង់​ដែល​លំបាក​បំផុត​ជាច្រើន​ ។  រថភ្លើង​ល្បឿន​លឿន​ឈ្មោះ​Fuxinghao ដែលថា​កម្មសិទ្ធិ​បញ្ញា​របស់ចិន​​បាន​ប្រគល់​​ឱ្យ​​ប្រើប្រាស់​កាលពី​ឆ្នាំ​ ២០១៧ ។ នេះ​​ជា​សញ្ញា​បញ្ជាក់​ថា​ បច្ចេកវិទ្យា​និង​បរិក្ខា​ពាក់ព័ន្ធ​នឹង​ផ្លូវ​ដែក​ល្បឿន​លឿន​ចិន​បាន​នាំមុខ​លើពិភពលោក ។

       គិត​រហូត​ដល់​ចុង​ឆ្នាំ​ ២០១៨ ផ្លូវដែក​ចិន​មាន​ចម្ងាយប្រវែង​ ​១ សែន​​ ៣ ម៉ឺន​ ១ពាន់គីឡូម៉ែត្រ​ ។​​ ​ប្រទេស​ចិន​កំពុង​កសាង​បណ្តាញ​ផ្លូវ​ដែក​ទំនើប​បំផុត​លើពិភពលោក​ ដើម្បី​ជួយដល់​​ការ​អភិវឌ្ឍសេដ្ឋកិច្ច​សង្គម ។

 

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500049%5c1%5c9500049_1_1_cdc22eed-1dd8-4109-a985-dee7301cb96e

 

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500049%5c1%5c9500049_1_1_045df878-8825-48eb-8d00-7d2498140ae6

 

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500049%5c1%5c9500049_1_1_c51e34aa-249b-46a8-845b-809f30c7e06b

 

អ្នកបកប្រែ:李庆莉

ពិភាក្សា()