李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនារវាងសហគ្រិនចិននិងអាមេរិកប្រារព្ធឡើងនៅក្រុងប៉េកាំង

2019-09-11 14:41:35 cri

កិច្ច​សន្ទនា​រវាង​សហគ្រិន​ចិននិងអាមេរិក​ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​អន្តរជាតិ​ចិន​បានប្រារព្ធឡើងនៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ១០ ខែ​កញ្ញា ។

តំណាង​នៃប្រទេស​ទាំងពីរដែល​បាន​ចូលរួមកិច្ច​សន្ទនា​បាន​ថ្លែង​ថា​ ជម្លោះ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិននិង​អាមេរិក​បាន​ជះ​ឥទ្ធិពលជា​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​នៃប្រទេស​ទាំងពីរ​រហូត​ដល់​ពិភពលោក​ទាំងមូល​ ទ្វេភាគី​​បាន​រំពឹង​​ថា​ កិច្ច​ពិគ្រោះពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​អាច​ទទួលបាន​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ ហើយ​​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​ពេល​ឆាប់ៗ​ ។

       លោក​Zeng Peiyan ប្រធាន​នៃ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​អន្តរជាតិ​ចិន​បានថ្លែង​ថា​ ជម្លោះ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិននិងអាមេរិក​បាន​បណ្តាលឱ្យ​អង្គការមូលនិធិ​​រូបិយវត្ថុអន្តជាតិ​ទម្លាក់​​អត្រាកំណើន​សេដ្ឋកិច្ច​ពិភពលោកសម្រាប់​​ឆ្នាំ​២០១៩នេះ​ចំនួន​ ៤ លើក​ជា​បន្តបន្ទាប់​ ។ ឧស្សាហកម្ម​ផលិតកម្ម​នៃប្រទេស​និង​តំបន់​សំខាន់​ៗ​លើ​ពិភពលោក​បាន​ថយ​ចុះ ​ ហើយ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ថ្មី​កំពុង​ខិតជិត​មកដល់ ។

       លោក​Zeng Peiyan បាន​បញ្ជាក់​ថា​ ការ​ដំឡើង​ពន្ធគយនិង​ការដាក់​​សម្ពាធ​​ជា​បន្តបន្ទាប់​របស់​អាមេរិកមិន​អាច​ដោះស្រាយ​បញ្ហា​បាននោះ​ទេ​ ។ ការ​ខ្វែង​គំនិត​គ្នា​និង​ជម្លោះមានពាក់ព័ន្ធ​ទាំង​នេះ​ត្រូវ​ដោះស្រាយ​តាមរយៈកិច្ច​សន្ទនា​នៅ​ទីចុង​បំផុត ។

       លោក Myron Brilliant អនុប្រធាន​អចិន្ត្រៃយ៍​នៃ​សភាពាណិជ្ជកម្ម​អាមេរិក​បាន​ថ្លែង​ថា​​ ​ឥទ្ធិពល​ជាអ​វិជ្ជមាន​ពី​ជម្លោះ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិននិងអាមេរិក​បាន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​ផ្សេង​ៗ​  ដូច​ជា​​អប់រំនិង​ការ​ផ្លាស់ប្តូរ​​ផ្នែក​វប្បធម៌នៃ​មនុស្ស​ជាតិ​ជាដើម​ ។ ព្រម​ពេល​ជាមួយ​គ្នា​នេះ​ ជម្លោះ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ក៏បាន​ប៉ះពាល់​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​​លើ​ពិភពលោក​  បណ្តាល​ឱ្យ​​​ទំនុកចិត្ត​ផ្នែក​ពាណិជ្ជកម្មត្រូវ​​ថយចុះ​ ។

លោក Myron Brilliant បាន​​អំពាវនាវដល់​​មេដឹកនាំនៃប្រទេសទាំងពីរ​ឱ្យ​បន្តខិតខំប្រឹងប្រែង​ ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ទ្វេភាគី​មួយ​ដែល​អាច​អនុវត្ត​ដោយ​គ្រប់ជ្រុងជ្រោយ​ទាំង​អស់​គ្នា​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស