魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងអាស៊ាននិងចិន ជប៉ុននិងកូរ៉េខាងត្បូងសង្កត់ធ្ងន់ទៅលើការការពារពហុភាគីនិយម

2019-09-11 11:30:43 cri

    កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​ចិន ​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​លើកទី​ ២២ ​បាន​ប្រារព្ធឡើង​នៅ​ក្រុង​បាងកក​ប្រទេសថៃ​កាលពី​ថ្ងៃទី ​១០​ ខែ​កញ្ញា។​អង្គប្រជុំ​បាន​សង្កត់ធ្ងន់​លើ​ការ​ការពារ​ពហុភាគីនិយម​និង​បាន​បញ្ជាក់​ជាថ្មី​ឡើងវិញ​នូវ​ការ​ពង្រឹង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុងតំបន់​ ហើយ​បាន​សន្យាថា ​នឹង​ជំរុញ​យ៉ាង​ពេញ​ទំហឹង​ឱ្យ​បញ្ចប់​កិច្ចចរចា​នៃ​កិច្ចព្រមព្រៀង​ទំនាក់​ទំនង​ភាពជាដៃគូ​ផែ្នក​សេដ្ឋកិច្ច​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់​នៅក្នុង​ឆ្នាំនេះ។​

    សេចក្តីថ្លែងការណ៍​រួម​ដែល​បាន​ចេញ​បន្ទាប់ពី​កិច្ចប្រជុំនេះ​បាន​សង្កត់ធ្ងន់​ថា ​ការ​ប្រកាន់​ខ្ជាប់​នូវ​ពហុភាគីនិយម​និង​តំបន់និយម ​គឺ ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ការ​ពារ​សន្តិភាព ​ស្ថិរភាព​និង​វិបុលភាព​នៃ​តំបន់​និង​សកលលោក​ទាំងមូល៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស