魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងនៃមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្មពហុជាតិធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាក់ស្តែងស្តីពីកម្លាំងប្រកួតប្រជែងផែ្នកអេកូឡូស៊ី

2019-09-10 16:36:54 cri

    តំណាង​រដ្ឋាភិបាល​និង​សហគ្រាស​មកពី​បណ្តាប្រទេស​និង​តំបន់​ផ្សេងៗ​ព្រមទាំង​អង្គការ​អន្តរជាតិ​បាន​ជួបជុំគ្នា​នៅ​ក្រុង ​Hu ​lun ​bei ​er ​នៃ​ភូមិភាគ​ស្វយ័ត​ជនជាតិ​ម៉ុងហ្គោលី​ក្នុង​កាលពី​ថ្ងៃទី ​៩ ​ខែកញ្ញា ​ដើម្បី​ចាប់ផ្តើម​កិច្ចសន្ទនា​និង​ការផ្លាស់ប្តូរ​ស្តីពី​ការ​លើកកម្ពស់​កម្លាំង​ប្រកួត​ប្រជែង​ផែ្នក​អេកូឡូស៊ី​ ហើយ​ស្វែងរក​នូវ​ឱកាស​កិច្ចសហប្រតិបត្តិការ។​

    លោក ​He ​wei ​អនុប្រធាន​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា ​ខណៈ​ពេល​អនុវត្ត​ការ​កសាង​អារ្យធម៌​ផែ្នក​អេកូឡូស៊ី​យ៉ាងខ្លាំង ​នោះ ​ប្រទេស​ចិន​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការគ្រប់គ្រង​អេកូបរិស្ថាន​សកល​ដែល​បង្ហាញនូវ​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​រយៈពេលវែង​របស់​មនុស្សជាតិ។​កិច្ចប្រជុំ​កំពូលនេះ​នឹង​ចូល​រួមចំណែក​ប្រាជ្ញាចិន ​គម្រោង​ចិន​និង​កម្លាំងចិន​បន្ថែមទៀត​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៃ​សកលលោក។​

    លោក ​Devanand ​Ramiah ​តំណាង​ស្តីទី​នៃ​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេសចិន​បាន​ថែ្លងថា ​នាពេល​បច្ចុប្បន្ននេះ ​មនុស្សជាតិ​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​ផ្សេងៗ ​ដូចជា ​ការ​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​និង​ការ​ប្រើប្រាស់​ប្រភព​ធនធាន​ធម្មជាតិ​ហួស​កម្រិត​ជាដើម។​ស្ថាប័ន​រដ្ឋាភិបាល ​អង្គការ​ក្រៅរដ្ឋាភិបាល​និង​សហគ្រាស​ឯកជន​គួរតែ​ពួត​ដៃ​គ្នា​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស